header ads

Sponsor

បាត់ដំបងៈ ដោយ​មានការសម្របសម្រួលលើនីតិវិធីពី​លោក​​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ និងស្ថិតក្រោមបញ្ជាផ្ទាល់របស់ឧត្តមសេនីយទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅថ្ងៃទី​២២-២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ លោកឧត្តមសេ​នីយ៍ត្រី​ ជេត​ វណ្ណនី​ ​ស្នងការ​រងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន​ ចូលរួមជាមួយកម្លាំងនគបាលអធិការដ្ឋាននគរ​បាលស្រុកថ្មគោល​ ស្រុកបវេល​ ស្រុកកំរៀង​ បាន​ធ្វើការស្រាវជ្រាវករណីក្រុមក្មេងទំនើងប្រើហិង្សាលើអ្នកដទៃមានអាវុធ​ នៅក្នុងភូមិសាស្រ្តក្រុបាត់ដំបង​ កាលពីរាត្រីថ្ងៃទី​ ២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​។

ឆ្លងតាមរយៈនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យបានចំនួ​ន​៨នាក់​ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធ​ នឹងអំ​ពើហិង្សាបានមួយចំនួន​​។​ ដោយប្រើប្រាស់វិធានការជំនាញលើការស្រាវជ្រាវក្នុងករណីនេះក្រុមក្មេងទំនើង ដែលប្រើអំពើហិង្សានេះ គឺមានពាក់​ព័ន្ធ​ករណីចែកកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានទៀតផង​​។

រហូតមកដល់រសៀលថ្ងៃទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ចនគរបាលនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដកហូតវត្ថុតាងរួមមាន ៖ ម៉ាទឹកកកចំនួន១២ថង់ (ទម្ងន់៩៤,៧៧ក្រាម) ថ្នាំគ្រាប់យ៉ាម៉ាចំនួន១៣៣គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ទូរស័ព្ទចំនួន៣គ្រឿង ម៉ូតូចំនួន៣គ្រឿង កាំបិតកែច្នៃ​ចំនួន១ដើម ដុំថ្មចំនួន៤ដុំ ស្បែកជើងចំនួន១គូ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័​យ ដែលពាក់ព័ន្ធ​ក្នុងករណីនេះ និងវត្ថុតាងមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post