header ads

Sponsor

ស្វាយរៀងៈ រថយន្តធុនយក្សដឹកដែកអេតចាយកំពុងតាមផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រករបៀងតានូនិងច្រករបៀងគ្រួសជាប់ព្រំដែនវៀតណាមនោះកំពុងតែត្រូវបានបំផ្លាញបណ្តាលខូចបណ្តើរៗហើយដែលមានក្រឡុកធំៗខណះដែលមានរថយន្តធុនយក្សដឹកដែកអេតចាយទាំំងអស់ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ(ពោលគឺដឹកទាំងថ្ងៃទាំងយប់នោះ)ចាប់តាំំងពីមុនសែនចូលឆ្នាំចិនហើយគឺបានសម្រាកដឹកតែ២-៣ថ្ងៃប៉ុណ្ណោះដែលជាថ្ងៃសែននិងបន្តដឹករហូតមកដលថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៩នេះសង្ស័យថាមានជាមួយសមត្ថកិច្ចជំនាញណាមួយអស់ហើយមើលទៅទើបបានក្រុមក្បួនរថយន្តដឹកអេតចាយទាំងនេះដឹកបានយ៉ាងរលួនគ្មានអ្នកឃាត់ចឹង។

ប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា៖នាកន្លងមកផ្លូវដែលមកកាន់ច្រករបៀងទាំំង២មានភាពល្អប្រសើរដែលងាយស្រួលក្នុងការធ្វើដំណើរទាំងដឹកកសិផលមកកាន់ទីផ្សារប៉ុន្តែមួយរយះនេះសង្កេតឃើញមានក្បួនរថយន្តធុនយក្សដឹកដែកអេតចាយសម្រុកទាំងយប់ទាំងថ្ងៃមិនខ្វល់ពីការខូចផ្លូវស្អីនោះឡើយសំខាន់អោយតែបានដឹកទៅប្រសើរហើយ។

ក្នុងឆ្នាំ២០១៨កន្លងមកនេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានដាក់បទបញ្ជាមន្ត្រីជំនាញទប់ស្កាត់រាល់រថយន្តដឹកលើសទង្ងន់ គ្រប់ប្រភេទដែលបង្កអោយខូចផ្លូវជាតិនិងផ្លូវលំផ្សេងៗ ផ្លូវដី ផ្លូវក្រាលខ្សាច់និងទប់ស្តាត់កំុអោយមានរថយន្តធុនធំដឹកតាមផ្លូវអស់ទាំំងនេះ។

ក៏ប៉ុន្តែការជួសជុលរបស់អាជ្ញាធរមិនទាន់បានរួចរាល់ផងក្រុមឈ្មួញនៅតែដឹកអេតចាយតាមរថយន្តយក្សមកកាន់ព្រំដែនច្រករបៀងតានូ និងច្រកគ្រួសដដែលប្រហែលមានមនមន្ត្រីខឹលខូចមួយចំនួនបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកអេតចាយ បំផ្លាញផ្លូវបន្តទៀតដូច្នេះសូមអំពាវនាវលោកអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ករណីរឿងនេះផង។

ពលរដ្ឋរស់នៅតំបន់នោះសំណូមពរដល់ស្ថាប័នជំនាញទាំងអស់ដែលមានការពាក់ព័ន្ធមេត្តាជួយចុះមកមើលផ្លូវមួយនេះផងបើមិនដូច្នេះទេផ្លូវមកកាន់ច្រករបៀងតានូនិងគ្រួស(ក្រសាំងជ្រំ)នេះ។ ហើយពលរដ្ឋលើកឡើងទៀតថាបើគ្មានការទប់ស្តាត់នោះទេកុំថាឡើយជិះម៉ូតូសូម្បីតែជិះកង់មិនរួចផងបាទព្រោះកន្លងមកធ្លាប់ជិះកាត់ភួកល្បាប់និងក្រឡុកធំៗរួចមកហើយ។ ហើយពលរដ្ឋខាងឆ្ងល់ថានៅខាងលិចផ្សារស្វាយជ្រំមានដាក់កន្លែងត្រួតពិនិត្យរថយន្តលើសទង្ងន់និងដឹកខុសបច្ចេកទេសដែរតែនៅមានការដឹកដដែល សង្ស័យមានអី?៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post