header ads

Sponsor

យោងតាមផេគ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឲ្យដឹងនៅយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩នេះថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចេញសេចក្តីប្រកាសព័ត៌មានថា ជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោះប្រជុំ និងធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨.៣០។

បន្ទាប់ពីប្រជុំរួច សម្តេចតេជោ បានផ្តល់កិត្តិយសរួមទទួលទានភោជនាហារសាមគ្គីថ្ងៃត្រង់ថែមទៀតផង។
របៀបវារៈប្រជុំ នឹងជម្រាបជូនជាក្រោយ៕
សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post