header ads

Sponsor

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ លោកវរសេនីយ៍ឯក​ ប៊ុន​ សន្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើ​ការបង្ហាញមុខក្រុមជនសង្ស័យចំនួន​៧នាក់​ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ​ និងឆក់ទ្រព្យសម្បត្តិ​របស់បងប្អូនប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។

លោកវរសេនីយ៍ឯក​ ប៊ុន​ សន្យា​ បានប្រាប់ ឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក​ ប៊ុន​ សន្យា​ បានប្រាប់ថា​ ដោយនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន​ ៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស​ (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន ១៥ករណីរួចមាន៖

ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ធាក់ប្លន់យកម៉ូតូមិនបានសំរេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​ ២និង៣០នាទីរំលងអធ្រាត។ ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុ ថុន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ បុគ្គលិកកាស៊ីណូណាហ្គា​ (បណ្តាលឲ្យរងរបួសលើផ្ទៃមុខ ដៃ និងជង្គង់)​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    

ករណីទី២-អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាក​ BERETTA លេខPZ1829​8​ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) ចំណុចក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ ណុប បូរាណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ បុគ្គលិកក្រុមហ៊ុន​ ស្នាក់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ សម្ភារៈបាត់បង់រួមមានម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ​ 1GN-3204។

ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាក​ BERETTA លេខ​ PZ18298 ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូមិនបានសំរេច) នៅចំណុចតាមបណ្តោយវិថីឈ្នះឈ្មះ  ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​ ៣និង០០នាទីទៀបភ្លឺ។

ករណីទី៤-អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាក​ BERETTA​ លេខ​ PZ18298​ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) នៅចំណុចជិតវត្តកោះក្របី ផ្លូវលំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល​ ២និង៣០នាទីទៀបភ្លឺ។

ករណីទី៥-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ខ្មៅ) នៅចំណុចមុខផ្ទះលេខ៧៤១ ផ្លូវព្រះមុន្នីវង្ស ក្រុម១០ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​ ១១និង៤៥នាទីយប់។ ជនរងគ្រោះឈ្មោះ សួន ហុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិសិង្ហបូរី កាន់លិខិតឆ្លងដែនលេខ E5594154F មុខរបរ អ្នកគ្រប់គ្រង​ ស្នាក់នៅផ្ទះជួលលេខ ៤៧អឺ០ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​ សម្ភារៈបាត់បង់រួមមាន​ ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ខ្មៅ ចំនួន​ មួយគ្រឿង។ 

ករណីទី៦-អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ស្ថិតនៅចំណុចមុខផ្សារទួលទំពូង ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង​ ៧និង៣៤នាទីយប់។

ករណីទី៧-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone 6Plus ពណ៌ខ្មៅ) នៅចំណុចចំហៀងទូរគមនាគមន៍កម្ពុជា ផ្លូវព្រះសីហនុ មណ្ឌល១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់។

ករណីទី៨-អំពើលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃម៉ាក Oppo F9 ពណ៌ក្រហម) ស្ថិតនៅចំណុចស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង​ ៩និង០០នាទីយប់។

ករណីទី៩- អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Oppo F7)​ នៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៩និង០០នាទីយប់។

ករណីទី១០-អំពើលួចមានស្ថានទម្ងន់ទោស​ (ទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទីយប់។

ករណីទី១១-អំពើលួចមានស្ថានទម្ងន់ទោស​ (ទូរស័ព្ទដៃ ម៉ាក Iphone 6plus ពណ៌ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីយប់។

ករណីទី១២-អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Iphone 6plus ពណ៌ស)  នៅចំណុចស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក   ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់។

ករណីទី១៣-អំពើលួចមានស្ថានទម្ងន់ទោស​ (ទូរស័ព្ទដៃ ម៉ាក Oppo F7 ពណ៌មិនចាំ) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទីយប់។

ករណីទី១៤-អំពើលួចមានស្ថានទម្ងន់ទោស​ (ទូរស័ព្ទដៃ ម៉ាក Iphone 6plus ពណ៌ស) នៅចំណុច ភ្លើងស្តុប​ ៤២ជាន់ ផ្លូវព្រះមុន្នីវង្សកែង ផ្លូវព្រះសីហនុ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីយប់។

ករណីទី១៥-អំពើលួចមានស្ថានទម្ងន់ទោស​ (ឆក់យកទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ខ្មៅ)​ ចំណុចចំហៀងសាលាទួលទំពូង ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីយប់។

លោក​ ប៊ុន​ សន្យា​ បានបន្តទៀតថា​ ជនសង្ស័យទាំង​ ៧នាក់ខាងលើ​នេះ​ ទី១-ឈ្មោះ មឿន កក្កដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានបច្ចេកទេសព្រះកុសមៈ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀល​ នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ,​ ។ ទី២-ឈ្មោះ ផាត់ ដារ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ នៃ​ វិទ្យាល័យព្រែកឯង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​ ២និង៣០នាទីរសៀល​  នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ,។​ ទី៣-ឈ្មោះ ឡេះ ហ្វាហ្វី ហៅហ្វី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មកររោងចក្រស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី​ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ,​។ ទី៤-ឈ្មោះ មិត្ត តៃម៉ូ ហៅម៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារក្រេប៉ូ (គ្រួសាររីករាយ)​ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០និង ០០នាទីយប់ នៅចំណុចបន្ទប់ជួលផ្ទះលេខ៥៤៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,។​ ទី៥-ឈ្មោះ សឿន សានវិសុខ ភេទប្រុស អាយុ​ ២១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកំសាន្តរ៉ុក​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង ៣០នាទីព្រឹក​ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ,​។ ទី៦-ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្កកណ្តាល​ ឃាត់ខ្លួនថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីព្រឹក​ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ទី៧-ឈ្មោះ ស៊ុន សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ឃាត់ខ្លួនថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត នៅចំណុចផ្ទះភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ចំណែកឯវត្ថុតាងចាប់យករួមមានៈ​ ម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ផ្កាឈូក សេរីឆ្នាំ២០១៧ លេខតួ​ 9001639​ លេខម៉ាស៊ីន 9001798​ ពាក់ស្លាកលេខ ភ្នំពេញ​ 1GQ-7211​ ចាប់យកពីឈ្មោះ មឿន កក្កដា,​ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៣ លេខតួ-លេខម៉ាស៊ីន​ 8866462 ពាក់ស្លាកលេខ កណ្តាល​ 1O-7026 ចាប់យកពីឈ្មោះ មិត្ត តៃម៉ូ ហៅម៉ូ​ អាវុធខ្លីម៉ាក BERETTA លេខ 18298​ ចំនួន មួយដើម ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ គ្មានបង់ ចំនួន មួយដើម ចាប់យកពីឈ្មោះ សឿន សានវិសុខ,​ ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន 5373971​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-3745​ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា,​ ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន 5247579​ ពាក់ស្លាកលេខ​ តាកែវ​ 1P-7960​ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូចកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post