header ads

Sponsor

ភ្នំពេញៈ ដើម្បីអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យមានសណ្តាប់ធ្នាប់ និងមានសុវត្ថិភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងនឹងបង្កើនថវិកាតាមឃុំ-សង្កាត់ នៅឆ្នាំ២០២០ខាងមុខ ដោយក្នុង១ឃុំ-សង្កាត់ នឹងទទួលបានថវិកា ចំនួន៧៣០០០ដុល្លារ ខណៈថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់ បច្ចុប្បន្នមានត្រឹមតែ៣៥០០០ដុល្លារ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា មូលនិធិឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២០ដល់២០២៣ ត្រូវបានក្រសួងសេដ្ឋកិច្ច យកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “នៅឆ្នាំ២០២០ គឺឃុំនឹងមានថវិកាអភិវឌ្ឍន៍ មិនមែនថវិការដ្ឋបាលទេ ប្រាក់បៀវត្សអីទេ មានចំនួន៧៣០០០ ថវិកាសម្រាប់អភិវឌ្ឍន៍២០២០”។

សម្ដេចក្រឡាហោម បន្ដថា នៅឆ្នាំ២០២១ខាងមុខ ថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់ នឹងកើនដល់៨៥០០០ដុល្លារ ហើយឆ្នាំ២០២២ នឹងកើនដល់១០ម៉ឺនដុល្លារ និងឆ្នាំ២០២៣ នឹងកើនដល់១១ម៉ឺនដុល្លារ ទាំងនេះ គឺជាឆន្ទៈរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កាលអំឡុងមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ លោក កឹម សុខា ធ្លាប់បានឃោសនាថា នៅពេលគណបក្សរបស់លោកជាប់ឆ្នោត នឹងទំលាក់ថវិកាប្រមាណជា៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post