
ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កេីតក្រុមអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ចំនួន៣ក្រុម ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ។
ទាក់ទងនឹងក្រុមអន្តរាគមន៍ពិសេសនេះ លោកបានឲ្យដឹងថា៖
-ក្រុមនេះ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ
-ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ
- សុំអោយកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងអោយបានធូរស្បេីយ មិនត្រូវឈរលេីថ្នល់មេីលការកកស្ទះឡេីយ
-ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ ហេីយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ
-ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់ៗ
-ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដេីម្បីចាប់អ្នកប្រព្រឹត្តិបទល្មេីសចរាចរណ៍
-នឹងមានបំប៉នវគ្គសិក្សាដល់មន្រ្តីនគរបាលចរាចរណ៍
-មិនត្រូវពិន័យលេីសការកំណត់
-មិនត្រូវឆ្លេីយដាក់កូនចៅពេលមានបញ្ហា
-ត្រូវកែជាបន្ទាន់នៅពេលពលរដ្ឋបត់ស្តាំទោះស្តុបឡេីងពណ៍ក្រហមក៏ដោយ មិនត្រូវពិន័យឡេីយ







