header ads

Sponsor

រតនគិរីៈ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានរថយន្តដឹកឈើមួយបាំងកន្លះ ពណ៌ក្រហមពាក់ស្លាកលេខ 2AW-2362 បានចរាចរដឹកឈើយ៉ាងអនាធិបតេយ្យ គ្មានអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ពន្ធ័ណាធ្វើការបង្រ្កាបឡើយ។

រថយន្តខាងលើនេះ ត្រូវបានអ្នកសារព័ត៌មានប្រទះឃើញដឹកឈើពេញព្រៀប ដែលគេ​ស្គាល់ម្ចាស់ឈ្មោះ ណាក់ កំពុងតែកៀរគរ​​ប្រជាពលរដ្ឋនៅក្នុងឃុំកោះប៉ង ស្រុកវ៉ើនសៃ ខេត្តរតនគិរី លក់ទៅឲ្យឈ្មោះ ប្រុស ដែលចាំទទួលដឹកបន្តមកខេត្តរតនគីរីយ៉ាងរលូន គ្មានមន្ត្រីជំនាញណាហ៊ានបង្ក្រាបឡើយ។

យើងរង់ចាំមើលថា ក្រោយពីមានការចុះផ្សាយនេះ តើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងក្នុងខេត្ត​ ហ៊ានបញ្ចេញកណ្ដាប់ដៃបង្ក្រាបដែរឬទេ ឬទុកឲ្យមេ​ឈ្មួញខាងលើធ្វើសកម្មភាពបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post