header ads

Sponsor

សៀមរាបៈ បន្ទាប់ពីមានការឈូសឆាយពង្រាបដី ដើម្បីរៀបចំជាឡូតិ៍ និងសាងសង់ជាសំណង់យ៉ាងផុសផុលសម្រាប់លក់ ស្ទើរគ្រប់ទិសទីក្នុងខេត្តទេសចរណ៍រសៀមរាបអង្គរហើយនោះ ត្រូវបានមើលឃើញថា នឹងមានហានីភ័យខ្ពស់ ខណៈអាជ្ញាធរបញ្ជាក់ថា ពលរដ្ឋ ដែលមានបំណងទិញដីឡូតិ៍ និងផ្ទះល្វែង គួរពិចារណាជាមុនសិន ព្រោះថា អាចប្រឈមនឹងបញ្ហាជាច្រើន។

យោងលិខិតជូនដំណឹងរបស់សាលាក្រុងសៀមរាប លេខ១០២/១៩ស.ជ.ណ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលទើបផ្សព្វផ្សាយដល់សារព័ត៌មាននៅថ្ងៃទី៨ ខែកុម្ភៈនេះ បានជម្រាបជូនទៅអ្នកអភិវឌ្ឍន៍ដីឡូតិ៍ អ្នកអភិវឌ្ឍន៍សំណង់ផ្ទះល្វែង ត្រូវមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចជាមុនសិន មុននឹងធ្វើការរៀបចំដីឡូតិ៍ ឬសំណង់ផ្ទះល្វែងផ្សេងៗ។

ក្នុងលិខិតបានបញ្ជាក់ថា ការអភិវឌ្ឍដីឡូតិ៍ ឬសំណង់ផ្ទះល្វែង ដែលមិនបានអនុញ្ញាតដោយស្ថាប័នច្បាប់ គឺពុំបានគិតអំពីហេដ្ឋារចនាសម្ព័នរូបវ័ន្ត ដូចជាផ្លូវ បណ្តាញទឹក លូបង្ហូទឹកកខ្វក់។ល។

យោងតាមលិខិតបញ្ជាក់របស់រដ្ឋបាលក្រុងសៀមរាប បង្ហាញឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ ឬផ្ទះល្វែង អាចប្រឈមនឹងបញ្ហាជាច្រើន សម្រាប់ការរស់នៅទៅថ្ងៃអនាគតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post