
ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វាយរៀង បានដឹកនាំដោយលោល តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក សុខ រស់ អភិបាលរងខេត្ត បានចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីតាំងចាប់ពីខាងមុខការិយាល័យរដ្ឋសភា ទៅដល់ខាងក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបានបន្តចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាមតម្រាយផ្លូវ និងទីតាំងដែលបានកំណត់ ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ ៕ ដោយ៖ស្វាយរៀង







