header ads

Sponsor

ភ្នំពេញៈ ទុករថយន្ដចោល​ នៅបរិវេណមុខផ្ទះរបស់ខ្លួន ដោយគ្មានរបងទ្វារឡើយ ដោយអាងលើកាមេរ៉ាសុវត្ថិភាព លុះភ្ញាក់ពីដំណេក ទើប​ដឹងថា បាត់រថយន្ដ ហើ​យរាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទាំងព្រឹក។

ហេតុការណ៍បាត់រថយន្តនេះកើតឡើ​ងត្រង់ចន្លោះម៉ោង២​រំលងអធ្រាត្រថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅចំណុចភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

រថយន្ដដែលត្រូវចោរនោះ ម៉ាក Camry បាឡែន ពណ៌ស ឆ្នាំ២០០៣ ពាក់ស្លា​កលេខភ្នំពេញ 2AK-6435 លេខតួ៖ jTDBE32K330177186 លេខម៉ាស៊ីន៖ 2AK7047352 (ម្ចាស់កម្មសិទ្ធិ ឈ្មោះ ជុំ វុត្ថា)។

តាមសម្ដី​​ឈ្មោះ ជុំ ឡេងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិ-ឃុំកើតហេតុ បានរៀបរាប់ថា នៅថ្ងៃទី៨ កុម្ភៈ គាត់ (ជុំ ឡេងហាក់)​ ត្រូវជាបងបង្កើត បានខ្ចីរថយន្ដរបស់ប្អូនយកមកជិះ។  លុះដល់ម៉ោង៥ល្ងាច​ បានចតទុករថយន្ដ នៅបរិវេណមុខផ្ទះរបស់ខ្លួន ដោយគ្មានរបងទ្វារឡើយ  ដោយអាងលើកាមេរ៉ាសុវត្ថិភាព។ លុះដល់ម៉ោង៥ព្រឹក​ព្រឹកភ្ញាក់ពីដំណេក ទើប​ដឹងថា បាត់រថយន្ដតែម្ដង ។ រួចបានរាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល។

ករណីនេះ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post