header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋដែលដើរហាត់ប្រាណក្រោយសាលមហោស្របចតុមុខ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកមកទើរនៅក្រោយសាលមហោស្រប ក៏រាយការណ៍ជូនសម្ថតកិច្ចដើម្បីចុះធ្វើការត្រួតពិនិត្យ នៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ៣០១៩ ត្រង់ចំណុចក្រោយសាលមហោស្របចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើ គឺមិនស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា សាកសពបុរសនេះពាក់អាវយឺតដៃខ្លី ពណ៌ក្រហម ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែងតែប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គឺពួកគាត់បានដើរហាត់ប្រាណនៅក្រោយសាលមហោស្របជារៀងរាល់ថ្ងៃ ទើបតែព្រឹកនេះ គាត់បានឃើញសាកសពបុរសម្នាក់ អណ្ដែតតាមទឹកមកទើរនៅក្រោយសាលមហោស្រប បង្កការភ្ញាក់ផ្អើលដល់អ្នកហាត់ប្រាណនាំគ្នាឈរមើល និងរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ចតុមុខឲ្យចុះមកពិនិត្យ។ តែដោយការរងចាំយូរពេកសាកសពបុរសខាងលើ ត្រូវបានប៉ូលិសជើងទឹកដែលនៅក្បែរនោះ អូសយកសាកសពទៅចងទុកនៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា ដើម្បីរងចាំខាងមន្ត្រីជំនាញមកធ្វើការត្រួតពិនិត្យលើសាកសពថា ស្លាប់ដោយសារលង់ទឹក ឬក៏គេសម្លាប់។

ក្រោយពីការពិនិត្យរួច ខាងមន្ត្រីជំនាញបានប្រាប់ថា សាកសពបុរសខាងលើនេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន។ ហើយប្រជាពលរដ្ឋខ្លះទៀត បាននិយាយប្រហែលជាបុរសនេះមានរឿងក្នុងគ្រួសារដែលធ្វើឲ្យពិបាកចិត្ត ទើបលោតទឹកសម្លាប់ខ្លួនបែបនេះ។

បច្ចុប្បន្ន សាកសពបុរសខាងលើ ត្រូវសមត្ថកិច្ចជំនាញនាំយកទៅតម្កល់នៅវត្តទឹកថ្លា រងចាំសាច់ញាត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post