header ads

Sponsor

សម្រាប់ដើមឆ្នាំ 2019 នេះក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន ចូលក្នុងទីផ្សារប្រទេសកម្ពុជាមួយស៊េរីទៀតហើយ។ ជាសមាជិកនៃត្រកូល V គឺម៉ូឌែល vivo V15|V15Pro វាជាស្មាតហ្វូនលំដាប់បង្គួរមួយ ដែលនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

កាលពីអំឡុងឆ្នាំ 2018 សង្កេតឃើញថា ស្មាតហ្វូននីមួយៗមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើទីផ្សារស្មាតហ្វូន ដែលបង្ហាញចេញជាមួយនឹងផ្ទៃអេក្រង់លាតឆក និងកាមេរ៉ាបែបតំណក់ទឹកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌សម្រាប់ដើមឆ្នាំ 2019 នេះចំពោះស្មាតហ្វូនដែលមានអេក្រង់ឆក វាប្រហែលមិនមែនជាគោលដៅដែលគួរឲ្យចាប់អារម្មណ៌ទៀតឡើយ។

ហើយអ្វីដែលក្រុមហ៊ុន vivo ត្រៀមនឹងបង្ហាញសម្រាប់ម៉ូឌែលស៊េរីថ្មីនោះគឺ V15|V15Pro វាជាស្មាតហ្វូនដែលមានទៅដោយ អេក្រង់លាតសន្ធឹងUltra FullViewTM Display និងគ្មានឆកសូម្បីតែគែម ឬកាមេរ៉ាបែបតំណក់ទឹកទៀតឡើយ។ ចំពោះផ្នែកកាមេរ៉ាមុខ ជាកាមេរ៉ាបង្កប់ផុសឡើង មានទំហំធំដល់ទៅ 32MP។ រីឯផ្នែកកាមេរ៉ាក្រោយនៅមិនទាន់បានបង្ហាញឲ្យជាក់លាក់នៅឡើយទេថានិងមានអ្វីពិសេសដែលត្រូវបានកែប្រែខ្លះ! យ៉ាងណាមិញចំពោះ vivo V15|V15Pro នេះនៅមិនទាន់បានប្រកាសអោយដឹងអំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វាអោយបានពេញលេញនៅឡើយទេ។

តោះយើងរង់ចាំមើលថា តើទូរស័ព្ទម៉ូឌែល vivo V15|V15Pro ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមលោកអ្នករង់ចាំតាមដានតាមរយៈ ផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post