
ដោយសារពួកគាត់រវល់សែនកុងម៉ាបែបនេះហើយ ទើបនៅព្រឹកថ្ងៃទី ០៤កុម្ភៈ នៅសាលាដំបូងមានសភាពស្ងប់ស្ងាត់ខុសប្លែកធម្មតា សូម្បីតែអនុរ័ក្សពន្ធនាគារចំនួន៣ដែលធ្លាប់ធ្វើការយ៉ាងជិតស្និទជាមួយតុលាការក៏មិនមានកម្មវិធីនាំអ្នកទោសមកបើកសវនាការ បើកកញ្វប់គ្រឿងញៀន ឬក៏សាកសួរអ្វីឡើយ។
ក្រឡេលទៅមើលផ្សារទំនើបស៊ីធីម៉លដែលនៅទល់មុខសាលាដំបូងក៏មិនខុសគ្នាដែរ ពោលគឺសភាពស្ងប់ស្ងាត់បានគ្របដណ្ដប់សកម្មភាពលក់ដូរស្ទើរទាំងស្រុង ។ មានស្តង់ប្រមាណតែ១០ភាគរយប៉ុណ្ណោះបើកលក់ដូរ ក្រៅពីនោះគ្របស្អាតចែស ស្ងាត់ឈឹង ដើរម្នាក់ឯងចង់ខ្លាចខ្មោចលងទៀត។
ចំណែកផ្សារទំនើបឡាក់គី កាន់តែយ៉ាប់ជាងផ្សារស៊ីធីម៉លទៅទៀត មានតែអ្នកលក់៣ ,៤នាក់ឈរដូចអត់ព្រលឹងព្រោះមិនដឹងអ្នកទិញទៅណាអស់ សភាពក្នុងផ្សារស្ងាត់ឈឹងតែម្ដង៕



