header ads

Sponsor

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា បុរសជនជាតិចិនម្នាក់ ជាកម្មករសាងសង់សំណង់បានស្លាប់ភ្លាមៗបន្ទាប់ពីធ្លាក់ពីកាំជណ្តើរកាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រុម៤៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

ការស្លាប់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាដោយសារគ្រោះថ្នាក់ការងារ មិនពាក់ខ្សែក្រវ៉ាត់ការពារពេលឡើងទីខ្ពស់។

ជនរងគ្រោះ (សាកសព) មានឈ្មោះ HOU SHENGXING ភេទប្រុស ជនជាតិចិន កម្មករសំណង់ នៅការដ្ឋានជិតអិលវី (L.V) ថ្ងៃខែឆ្នាំកំណើត ២០.០៩.១៩៧៨ កាន់លិខិតឆ្លងដែនលេខ G៤៤៣០១៤៩៣ ។

ក្រោយកើតហេតុ ត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ត្រួតពិនិត្យឃើញថា សាកសពរងគ្រោះដោយការងារ ធ្លាក់ចុះពីទីខ្ពស់ បណ្តាលអោយបាក់ឆ្អឹង ក ស្លាប់ និងបានបញ្ជូន ទៅរក្សាទុកនៅមន្ទីរបង្អែកខេត្ត រង់ចាំការសម្រេចចាត់ចែងពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post