header ads

Sponsor

ភ្នំពេញៈ ក្រុមគ្រួសារ កូនចៅឯណាមិនក្រៀមក្រំ ទួញទ្រហ៊ោយំដោយក្តីសោកសង្រេងជាទីបំផុត បន្ទាប់ពីលោកតាវ័យ៨១ឆ្នាំ បណ្តើរកងឆ្លងផ្លូវ លើកទាំងដៃជាសញ្ញា ត្រូវបានម៉ូតូធុនធំ បើកបោះពួយល្បឿនលឿន ឥតក្តីមេត្តា មកបុកទាំងកម្រោល ផ្លោងជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោកតារងគ្រោះមានឈ្មោះ សះ សែម អាយុ៨១ឆ្នាំ មានទីលំនៅ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ ពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានបណ្តើរកង់ ឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង លោកតាលើកទាំងដៃ ជាសញ្ញាផង ស្របពេលនោះ ស្រាប់តែមានម៉ូតូធុនធំមួយគ្រឿង ពណ៌លឿង មិនចាំម៉ាក ស្លាកលេខ បើកបរក្នុងល្បឿនលឿនពីលិចទៅកើត ជ្រុលមកបុកលោកតា ដែកំពុងបណ្តើរកង់ពេញទំហឹង ផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លមៗនៅកណ្តាលផ្លូវជាតិយ៉ាងអាណោចអធ័ម ម៉ូតូបង្ក មិនដួល បានបន្ថែមល្បឿនបើករត់គេចតាមបណ្តោយផ្លូវជាតិលេខ៤ទៅខាងកើតបាត់ស្រមោល បន្សល់ទុកតែសាកសព និងកង់ រួមជាមួយកាងម៉ូតូខាងក្រោយធ្លាក់លើផ្លូវ នៅកន្លែងកើតហេតុ ក្រុមគ្រួសារ លោកតា មកស្រែកទហោតយំ មិនគួរណាលោកតា លើកទាំងដៃជាសញ្ញាហើយ ចុះហេតុអ្វីបានជាអ្នកបើកបរម៉ូតូបង្កខាងលើ គ្មានក្តីមេត្តាបន្តិចសោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯផ្ទះក្បែរនោះ រីឯសមត្ថកិច្ច និងបន្តស្រាវជ្រាវ ស្វែងរកម៉ូតូបង្ក ដើម្បីដោះស្រាយតាមច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post