header ads

Sponsor

(ស្វាយរៀង)៖ គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៥ទៅ៦គ្រឿង ផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយទើបបើកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោង នៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ដែរស្ថិតនៅឃុំសំយ៉ោង ក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញចេញទៅប្រទេសវៀតណាម ដាក់តាមរថយន្តពាក់ស្លាកលេខវៀតណាម ទាំងយប់អាធ្រាត ដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារ នឹងបើកបារ៉ាស់ជូនដំណើរទៅយ៉ាងរលូន ។


ពាក់ព័ន្ធទៅនឹងក្បួនរថយន្តដឹកអីវ៉ាន់ដែលពេញនិយមឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះ ក្រុមអ្នកសារព័ត៍មានយើង ពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក  យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោង បាននោះទេ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយសារគ្មានប្រភពទាក់ទងបាន ហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនោះក៏មិនសូវនៅកន្លែងទេ រវល់នៅខាងក្រៅពេក ។


បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចដែរនៅទីនោះ បានខ្សឹបប្រាប់ឱ្យអង្គភាពយើងដឹងថា៖ រថយន្តទាំងអស់នេះមានទំនិញ ដូចជា គ្រឿងអេឡិចត្រូនិក ជជុះ, ម៉ាសុីនត្រជាក់, ទូទឹកកក, កង្ហារ, ម៉ាសុីនបោកខោអាវ, កង់ ដូចជាពុំមានអ្វីសំខាន់នោះទេបងអើយ ហើយក៏គ្មានខុសច្បាប់ស្អីទេព្រោះគេបង់គយ នៅកំពង់សោមរួចហើយ ។
ប្រភពដដែលបានឱ្យដឹងទៀតថាៈ រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំងយប់នេះគឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយតាំងពីលើមក ទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមច្រករបៀងបានគ្មានអ្នកមករំខានសោះ ។


ចំពោះប្រជាពលរដ្ឋ ក៏ដូចជាភ្នែកមហាជនដែលរស់នៅតំបន់នោះចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា៖ អោយតែពេលប្រលប់ៗគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញពេញគ្របតង់កៅស៊ូជិត ឆ្លងតាមច្រករបៀងព្រំដែនសំយ៉ោងនេះរហូតមិនដឹងថាដឹកអីនោះទេ រហូតដល់ម៉ោង១១ទៅ១២រំលងអាធ្រាត ទើបឃើញមានក្បួនរថយន្តទាំងអស់នោះបើកចេញមកវិញដោយរថយន្តទទេស្អាតល្អណាស់ ។ 


សំណួរសួរថា៖ ចុះបើទំនិញស្របច្បាប់ចំាបាច់អីចងតង់បិតជិតហើយចេញតែពេលយប់ នឹងចេញឆ្លងដែនទៅក្រៅប្រទេសតាមច្រករបៀងដូច្នេះ ?
មិនព្រមចេញតាមច្រកទ្វារអន្តរជាតិ រឺច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យដូច្នេះទៅវិញ ?
មានអ្វីនៅក្នុងក្បួនរថយន្តទាំងនោះមែន ? 


សូមបញ្ជាក់ថា៖ កន្លងមកសមត្ថកិច្ចធ្លាប់ធ្វើការឃាត់ និងធ្វើការឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយនិងរដ្ឋាករខេត្ត នគបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមាន៖ ស្រា Hennessy, ស្រាXO ដបធំ ដបវែង រាប់សិបកេះ និងមានកង្ហារ, ទូទឹកកក, ម៉ាស៊ីនត្រជាក់, ចង្ក្រានហ្គាស់, កាតាប, ស្បែកជើង, ខោអាវ គ្រឿងក្រឡៃ, ចាន, សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀតផងដែរ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post