
កំពង់ស្ពឺៈ បុរសតណ្ហាក្រាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១២៖៥០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៣ឆ្នាំ។
សមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោយទទួលបានបណ្ដឹងពីឈ្មោះ ជឹម វុធ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិអូរតូង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅធ្វើកម្មករសំណង់ក្នុងបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ថា ឈ្មោះ ភឿន ប៊ុន ថាន់ ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទី៤(ថ្លុកតាសេក) ឃុំត្រែងត្រយឹង បានចាប់ចៅស្រីរបស់គាត់អាយុ៣ឆ្នាំ រំលោភ នៅចំណុចបន្ទប់ស្នាក់នៅរបស់កម្មករ ក្នុងបន្ទាយថ្លុកតាសេក ខណៈដែលគាត់ជាប់ធ្វើការសំណង់ ហើយទុកចៅនៅលេងមុខបន្ទប់ស្នាក់របស់ខ្លួន បណ្តាលឲ្យរងរបួសដាច់រលាត់ប្រដាប់ភេទតែមិនស៊ីជម្រៅទេ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តន៍និតិវិធី៕
