Sponsor

ភ្នំពេញៈ បុរស៣នាក់ បានបើករថយន្តមួយគ្រឿងចូលទៅផឹកស៊ីក្នុងខារ៉ាអូខេផាត់ធី លុះ​ស្រវឹងស្រាជោគជាំ ចេញមកវិ​ញ ស្រាប់តែមានបុរសម្នាក់ទៀត ជាភ្ញៀវដែរ បានចូលទៅសួររកកន្លែងផឹកបន្តទៀត ដោយស្មានតែពួកគេទាំង៣នាក់នោះ ជាបុគ្គលិកក្នុងខារ៉ាអូខេនោះ ភ្លាមនោះបុរសម្នាក់ បានដើរមកទះ២ដៃកណ្តាលមុខ ធ្វើឲ្យបុរសរូបនោះខឹង ក៏រុញច្រានវិញ បណ្តាលឲ្យដួលអុកគូទ ធ្វើឲ្យបុរសជនបង្កងើបមកវិញ ដកកាំខ្លីបាញ់គំរាម ២គ្រាប់ តែគ្រាប់ទី២ បែរជាបាញ់ត្រូវដៃខ្លួនឯង ហូរឈាមជោគដី ធ្វើឲ្យផ្អើលដល់ភ្ញៀវចូលទៅផឹកស៊ី​ដទៃទៀត​ ក៍ដូចជាបុគ្គលិករត់ជាន់ជើងគ្នា ហើយរាយការណ៍ទៅ​សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ រួចឃាត់ខ្លួនជនបង្ក​យកទៅស្នាក់ការប៉ុស្តិ៍កាកាប១​ភ្លាមៗតែម្ដង។

ហេតុការណ៍ផ្ទុះអាវុធនេះប ង្កឲ្យមានការភ្ញាក់ផ្អើ​លឡើ​ង កាលពីវេលាម៉ោង១៖​៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូខេផាត់ធី តាមបណ្តោយផ្លូវ២០០៤ ក្រុម១៤ ភូមិត្រពាំងល្វា សង្កាត់កាកាប់១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

ប្រភពពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូមួយគ្រឿងមកឈប់នៅទីតាំងកើតហេតុខាងលើ ហើយសួរនាំទៅបុគ្គលិកក្នុងខារ៉ាអូខេនោះថា មាននៅសល់កន្លែងផឹកទៀតទេ ខណៈនោះជួននិងជនដៃដល់ និងបក្ខពួក២នាក់នាក់ទៀត ទើ​បចេញពីផឹកស៊ី​បំណងចេញមកក្រៅ ហើយក៏​បានជួបនឹងបុរស ដែលជាជនរងគ្រោះកំពុងតែសួរនាំ បានដើរមកទះ២ដៃកណ្តាលមុខ​ ស្មានតែបុគ្គលិកនៅក្នុងខារ៉ាអូខេនោះ ភ្លាមៗនោះបុរសជាជនរងគ្រោះបានសួរទៅវិញថា​ មានរឿងអ្វី​ បានជាវាយខ្ញុំ ហើយបានរុញច្រានជនដៃដល់នោះវិញ បណ្តាលដួលអុកគូទទៅលើដី បន្ទាប់មកជនដៃដល់ងើបមក បានដកកាំខ្លីមួយដើម (មិនចាំម៉ាក) បានបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២​ បែរជាត្រូវចំដៃខ្លួនឯង ហូរ​ឈាមជោគដី ទើ​បធ្វើឲ្យភ្ញៀវចូលទៅផឹកស៊ី​ដទៃទៀត​ ក៏ដូចជាបុគ្គលិករត់ជាន់ជើងគ្នា បង្កឲ្យកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ រួចឃាត់ខ្លួនយកទៅស្នាក់ការប៉ុស្តិ៍កាកាប១​ភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនបង្ក និងបក្ខ​ពួកព្រមទាំងជនរងគ្រោះមកប៉ុស្តិ៍​នគរបាលសង្កាត់កាកាបទី១ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor