header ads

Sponsor

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បើ​កប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង២៖​៣០នាទីទៀ​បភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ។

តួលេខ​បឋម​របស់សមត្ថកិច្ច​ មនុស្សប្រុសស្រីជាង២០០នាក់​ ត្រូវបានឃាត់ខ្លួន​ ដកហូតថ្នាំញៀន​តាមបន្ទប់គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រើ​នកញ្ចប់​ និងមិន​ទាន់ដឹងចំនួន​ រួមទាំងឧបករណ៍សម្រាប់ប្រើ​ប្រាស់​ជាច្រើ​នទៀត​ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើ​ម្បីសាកសួរ​អត្តសញ្ញាណ​ និងរង់ចាំបន្ត​នីតិវិធី​ និងបង្ហាញមុខ​តាមរយៈការធ្វើ​​សន្និសីទកាសែត​ នៅព្រឹកនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post