header ads

Sponsor

ថ្មីៗនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវអត្តសញ្ញាណថ្មីនៃម៉ាកសម្គាល់យីហោរបស់ខ្លួន ដែលបង្ហាញអំពីភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន និងការអំពាវនាវទៅកាន់មនុស្សទាំងអស់ទូទាំងពិភពលោកផងដែរ។ សម្រាប់អត្តសញ្ញាណថ្មីនេះ គឺមានឡូហ្គោរបស់ក្រុមហ៊ុន ពណ៌តែមួយគត់របស់ម៉ាកយីហោ vivo និងទំហំភាសាចិន និងភាសាអង់គ្លេសផ្តាច់មុខតែម្តង។ លោក Spark Ni ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា “ក្រុមហ៊ុន vivo មានការវិវត្តន៍ខ្លួនពីអ្នកតាមដានក្លាយខ្លួនទៅជាអ្នកដឹកនាំគេនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងរបៀបនៃការរស់នៅថែមទៀត។ 

តាមរយៈការបង្កើតនូវម៉ាកយីហោថ្មីនេះ យើងសង្ឃឹមថា ការផ្លាស់ប្តូរនូវការរចនារូបរាងថ្មីនេះទៅលើទីតាំងនៃម៉ាកយីហោថ្មីជាមួយនឹងបច្ចេកវិទ្យា និងភាពច្នៃប្រឌិតដើម្បីបង្ហាញអំពីចក្ខុវិស័យរបស់យើងជាមួយនឹងភាពអស្ចារ្យបំផុតជាមួយនឹងអ្នកប្រើប្រាស់វ័យក្មេងជាច្រើននៅជុំវិញពិភពលោកតាមរយៈរូបភាព និងភាពច្នៃប្រឌិតពីក្រុមហ៊ុន Vivo នេះ។ ឡូហ្គោថ្មីនេះ ត្រូវបានក្រុមហ៊ុន vivo សហការជាមួយនឹងអ្នករចនាម៉ូដជនជាតិដាណឺម៉ាកដ៏ល្បីល្បាញ គឺលោក Bo Linnemann ដើម្បីធ្វើការរចនាទៅលើឡូហ្គោនេះ។ សម្រាប់ឡូហ្គោថ្មីនេះ គឺមានបន្ទាត់ និងមុំស្រួចដែលឆ្លុះបញ្ចាំងអំពីស្មារតីឆ្ពោះទៅមុខរបស់ក្រុមហ៊ុន vivo។ 

ក្រុមហ៊ុន vivo ក៏បានធ្វើការកែប្រែពណ៌ថ្មីទៅលើពណ៌ “vivo Blue” តាមរយៈការបន្ថែមពណ៌ខៀវកាន់តែដិតមួយកម្រិតទៀតដែលជាលទ្ធផលនៃការសិក្សាមួយរបស់ក្រុមហ៊ុន vivo ដើម្បីធ្វើអោយអ្នកប្រើប្រាស់កាន់តែយល់ច្បាស់អំពីទំលាប់របស់អ្នកប្រើប្រាស់ និងការមើលឃើញរបស់ពួកគេតាមរយៈការបង្ហាញនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។ សម្រាប់ការប្រើប្រាស់ពណ៌ថ្មីនេះ គឺស្រស់ស្អាតងាយស្រួលក្នុងការទស្សនាសម្រាប់ភ្នែកអ្នកទស្សនា ហើយពណ៌នេះ គឺបានបង្ហាញអំពីទស្សនីយភាពដ៏ល្អឥតខ្ចោះសម្រាប់ភាពច្នៃប្រឌិត និងការបង្ហាញពីក្រុមហ៊ុននេះ។

ក្រុមហ៊ុប vivo ក៏បានបង្ហាញនូវទំហំនៃភាសាអង់គ្លេសរបស់ vivoType ដែលមានកម្រាស់ 6 និងទទឹង 2 ជាមួយនឹងទំហំនៃភាសាចិនរបស់ vivoType គឺមានកម្រាស់ 2 ដើម្បីធានាថាទំហំនេះ អាចធ្វើការផ្លាស់ប្តូរប្រែប្រួលបានអាស្រ័យទៅតាមតំបន់ផ្សេងៗគ្នា និងភាសាផ្សេងៗគ្នានោះ។ សម្រាប់ប្រភេទទំហំនៃ vivoType ជាភាសាចិន និងភាសាអង់គ្លេសគឺត្រូវបានរចនាឡើងដោយលោក Bo Linnemann និងអ្នកក្រមភាសាចិនគឺលោក Qiu Yin ។

លោក Bo Linnemann ដែលជាអ្នករចនាសម្រាប់គម្រោងនៃការរចនាទៅលើឡូហ្គោថ្មីរបស់ក្រុមហ៊ុន vivo បាននិយាយថា “vivo គឺមិនត្រឹមតែឧស្សាហកម្មដែលឈានមុខគេទៅលើបច្ចេកវិទ្យាស្មាតហ្វូននោះទេ ប៉ុន្តែម៉ាកយីហោនេះគឺនឹងបង្ហាញអំពីឆន្ទះ និងភាពស្មោះត្រង់នៃការទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់។ ផ្អែកទៅលើការមើលឃើញ និងឥទ្ធិពលអន្តរជាតិដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន vivo នោះ អត្តសញ្ញាណនៃម៉ាកយីហោថ្មីនេះ នឹងធ្វើអោយតួអក្សរកាន់តែច្បាស់ និងមានភាពទាក់ទាញខ្លាំងជាងមុន។ សម្រាប់ការរចនាទៅលើម៉ាកយីហោថ្មីនេះ នឹងធ្វើការ Update ទៅលើប្រព័ន្ធរបស់ VI Systems ហើយវានឹងធ្វើការផ្លាស់ប្តូរទៅលើហាងចែកចាយជាច្រើន ដើម្បីអោយមានប្រសិទ្ធិភាពភ្លាមៗសម្រាប់ឡូហ្គោថ្មីនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post