header ads

Sponsor

កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន vivo បានបង្ហាញចេញនូវរូបភាពមួយដែលទាក់ទងទៅនិង ការត្រៀមមកដល់នូវសមាជិកថ្មីដែលត្រូវបង្ហាញនាពេលឆាប់ៗនេះ របស់ស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V15|V15Pro ដែលត្រូវបានបង្ហើបចេញមកជាមួយនឹង កាមេរ៉ាមុខផុសឡើងមានទំហំធំដល់ទៅ 32MP ហើយនិងផ្ទៃអេក្រង់លាត  Ultra_FullViewTM_Display គ្មានឆកនិងតំណក់ទឹក។

សម្រាប់ពេលនេះយើងនឹងធ្វើការលើកយកម៉ូឌែល V15Pro ដែលត្រូវបានបង្ហើបបន្ថែមមកជាមួយ ការរចនាបទ
នៃជម្រើសពណ៌ថ្មី 2 ពណ៌ សម្រាប់ឆ្នាំ 2019 នេះផងដែរគឺ ToPaz Blue (ពណ៌ខៀវបែបឆ្នូតៗ ) និង Coral Red (ពណ៌ក្រហមបែបឆ្នូតៗ)។ វាជាការរចនាបែប Spectrum Ripple ដែលមើលមកពណ៌នៃទូរស័ព្ទពិតជាមានភាពស្រស់ស្អាត ហើយបង្ហាញចេញនូវភាពលេចធ្លោ ជាងការលាយពណ៌ធម្មតា។ អ្វីដែលពិសេសនោះសម្រាប់ម៉ូឌែល V15Pro វាត្រូវបានបំពាក់មកជាមួយនឹង​​ ការមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ បូករួមនិងទំហំកាមេរ៉ាធំ 48M (f/1.8) +8MP (f2.2)+5MP (f2.4)។ យើងធ្វើការផ្តិតយករូបភាពកាន់តែមានភាពស្រស់ស្អាត ច្បាស់ត្រជាក់ភ្នែកដូចជាធម្មជាតិ។ រីឯតម្លៃរបស់វាវិញនៅតែមិនទាន់បានប្រកាស់ឲ្យបានដឹងនៅឡើយទេ។ ប៉ុន្តែនូវអ្វីដែលយើងបានដឹងនោះ vivo V15Pro នេះអាចមកដល់ក្នុងអំឡុងខែ មិនា ខាងមុខនេះហើយ។​

សម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើ ផលិតផលស្មាតហ្វូន vivo ធ្វើការរង់ចាំសម្រាប់ការមកដល់ នៃសមាជិកថ្មី vivo V15Pro មួយនេះទាំងអស់គ្នាណា។  ចង់ដឹងឲ្យកាន់តែច្បាស់ សូមលោកអ្នកតាមដានតាមរយៈ ផេកហ្វេសបុក ផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post