
ភ្នំពេញៈ យុវជនប្រុសស្រីឈាមរាវចំនួន១៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដឹកនាំដោយលោកឯម ភារី នាយប៉ុស្តិ៍នគរបាល ចុះឃាត់ខ្លួន ខណៈពួកគេកំពុងពពាក់ពពូនគ្នាប្រើប្រាស់ថ្នាំញៀន នៅរោងក្នុងព្រៃមួយកន្លែង កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង១៣នាក់ខាងលើ ១-ឈ្មោះ ស្វាយ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ សារ៉ាត់ ទិវា ភេទប្រុស អាយុ២៤ឆ្នាំ, ៣-ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ, ៤-ឈ្មោះ សៀត ណារី ភេទស្រី អាយុ២១ឆ្នាំ, ៥-ឈ្មោះ ជា រដ្ឋនី ភេទប្រុស អាយុ២១ឆ្នាំ , ៦-ឈ្មោះ ស្រ៊ន គឺមហុង ភេទប្រុស អាយុ២១ឆ្នាំ, ៧-ឈ្មោះ រី វុត្ថា ភេទប្រុស២៣ឆ្នាំ, ៨-ឈ្មោះ រ៉ុក រីកា ភេទស្រី អាយុ១៩ឆ្នាំ, ៩-ឈ្មោះ សុវណ្ណ ច័ន្ទម៉ារឌី ភេទប្រុស អាយុ១៩ឆ្នាំ, ១០-ឈ្មោះ ប្រាក់ ពីណូរាសី ភេទប្រុស អាយុ២១ឆ្នាំ, ១១-ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ២៥ឆ្នាំ, ១២-ឈ្មោះយាន គន្ធា និង១៣- ពុំស្គាល់អត្តសញ្ញាណ ។
លោកមេប៉ុស្តិ៍ បានឲ្យដឹងថា ដោយទទួលដំណឹងរាយការណ៍ពីពលរដ្ឋថា មានក្រុមជនសេពគ្រឿងញៀនមួយក្រុមធំតែងនាំគ្នាចូលទៅសេពគ្រឿងញៀនក្នុងព្រៃចំណុចខាងលើរួចមកនោះ ទើបនៅល្ងាចថ្ងៃកើតហេតុខាងលើ លោកដឹកនាំកម្លាំងក្រោមឱវាទចុះទៅពិនិត្យមើលជាក់ស្តែង ។ លុះពេលនាំកម្លាំងចូលទៅដល់ក្នុងព្រៃ ក៏ឃើញមានមនុស្សប្រុស-ស្រីមួយក្រុមធំកំពុងនាំគ្នាប្រើប្រាស់ថ្នាំញៀនប្រាកដមែន ដោយពួកគេបានសង់រោងមួយក្នុងព្រៃយ៉ាងជ្រៅ ហើយនាំគ្នាប្រើប្រាស់គ្រឿងញៀនយ៉ាងរំភើយ។
បច្ចុប្បន្នពួកគេទាំង១៣នាក់ ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំផ្តាច់សារធាតុញៀននៅទីនោះ ព្រោះពួកគេទាំង១៣នាក់ សុទ្ធសឹងតែមានសារធាតុញៀនក្នុងខ្លួនដូចគ្នាទាំងអស់៕











