header ads

Sponsor

ភ្នំពេញៈ កម្មករ-កម្មការិ​នីរោងចក្រ W&D ដែលមានទីតាំងនៅតាមផ្លូវ២១៧ ក្រុម៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានគ្នាប្រមាណជាង២៥០នាក់ ដោយមានកាន់បដានៅដៃជាច្រើនផ្ទាំង​ ដែលមានខ្លឹមសារភ្ជាប់តាមរូបថត នាំគ្នាដង្ហែចេញពីមុខរោងចក្របំណងទៅភូមិគ្រិះសម្ដេច លុះដង្ហែបានប្រមាណ១០០ម៉ែត្រពីរោងចក្រ ក៏ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រារាំងឃាត់មិនអោយបន្តទៅមុខទៀតទេ ក្រោយពីក្រុមកម្មករទាំងនោះ ត្រូវបានក្រុមហ៊ុនរោងចក្រមិនអនុញ្ញាតឲ្យចូលធ្វើការ ក្រោយពីតុលាកាសម្រេចដីកា កាត់ផ្អាកកម្មកររោងចក្រខាងលើចំនួន១០៥៨នាក់ ផ្អាកពីការងារនៅរោងចក្រW&D រួចមក ទើបកម្មករនៅបន្តព្យាយាមតវ៉ា អូសបន្លាយមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ខណៈនេះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជយ័ កំពុងសម្របសម្រួលជាមួយពួកគាត់ លុះដល់ម៉ោង១០៖៥៥នាទីព្រឹកថ្ងៃដដែល ក្រុមកម្មករទាំងនោះ បានត្រឡប់មកឈរនៅខាងមុខក្រុមហ៊ុនវិញ ។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ មានកម្មករសរុបចំនួន១៨០០នាក់ ហើយកន្លងមក កម្មករបានផ្តុំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនដោះស្រាយលុយអត្ថប្រយោជន៍ លុយបំណាច់ឆ្នាំ តែមិនបានសម្រេច រហូតមានសាលក្រមពីតុលាការ កាត់កម្មករចំនួន១០៥៨ ផ្អាបញ្ឈប់ពីការងារ ធ្វើឲ្យកម្មករទាំងនោះមិនសុខចិត្ត បន្តតវ៉ា តាំងពីនៅមុខរោងចក្រ ទៅមុខតុលាកា នៅតែមិនបានសម្រេច រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ កម្មករប្រមាណជាង១០០នាក់ ផ្តុំគ្នាយកញត្តិទៅដាក់នៅ ភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី ក្នុងបំណងសុំឲ្យកម្មករទាំងនោះចូលធ្វើការវិញ តែមិនបានសម្រេច បន្ទាប់ពី សមត្ថកិច្ច អាជ្ញាធររារាំងកម្មករឈរត្រៀបត្រាតាមផ្លូវ ចំងាយពីរោងចក្រប្រមាណ៥០០ម៉ែត្រ ។

តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា ការដង្ហែរជាក្បួន គ្មានច្បាប់អនុញាតិ បង្កផលប៉ះពាល់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្តិភាព ទើបឃាត់កម្មករទាំងនោះ រក្សានៅមួយកន្លែង ដេីម្បីរងចាំអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កំពុងរកដំណោះស្រាយជូន ។

តាមប្រភពពីកម្មករ បានឲ្យដឹងដែរថា ភាគីខឹងនឹងកម្មករដែលផ្ទុះការតវ៉ា រឿងលុយអត្ថប្រយោជន៍ លុយបំណាច់ឆ្នាំ ទើបកម្មករទាំងនោះជាអ្នកបោះបោរ រៀបចំជាប្រព័ន្ធចាត់វិធានការ កំណាត់ ដក ផ្អាកកម្មករចំនួន១០៥៨ចោល សុខចិត្តទទួលយកកម្មករថ្មី ធ្វើកុងត្រាត្រី ចំណាយលុយតិច ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post