
យោងសមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីទទួលបានពត៏មានខាងលើនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍ច្រកទ្វេភាគីសំរោង កម្លាំងវរះសេនាតូចការពារព្រំដែនលេខ៦០៩ និងក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០.៣០ បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ ហ្វែង ថាន់ងុក នៅភូមិ ចេក ឃំុ សំរោង ស្រុក ចន្រ្ទា ខេត្តស្វាយរៀង រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់(ធំ) ទម្ងន់ ២,០៥ គីឡូក្រាមបន្ថែមទៀត ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថិច្ចវៀតណាម រីឯវត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់ធំទម្ងន់២,០៥គីឡូក្រាម ដែលឆែកឆេររកឃើញត្រូវបានរឹបអូស និងបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណំុរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ៖ស្វាយរៀង






