header ads

Sponsor

កំពង់ចាម​ ៖ ​ នៅ​ថ្ងៃ​ទី០៤  ខែ​មីនា ​ឆ្នាំ ២០១៩ ​វេលា​ម៉ោង៦និង ២០​នាទី ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ចាប់ខ្លួន ពីបទ​ប្រើ​អំពើ​ហិង្សា​ និង​គំរាម​សម្លាប់​នារី​រងគ្រោះ ​ព្រោះតែ​ខ្លួន​ខឹង​ដណ្តឹង​នាង​មិនបាន ។

ជនសង្ស័យមាន​ឈ្មោះ ​មុត ​ឡេង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ ទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ជា​បុគ្គលិក​ធនាគារ​A.B.A ​ស្រុក​ចំការលើ បាន​ស្ទាក់​ចាប់​នារី​ឈ្មោះ​( វ ល​)​ អាយុ២៥​ឆ្នាំ​ ជន​ជាតិខ្មែរ​ទីលំនៅ​ភូមិ​កន្លែង​លិច ឃុំ​ល្វា​លើ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម ​ជា​បុគ្គលិក​ធនាគារ អេ​ស៊ី​លីដា​ ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ដែល​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ត្នោត​តា​សាយ ​ឃុំ​ព្រែកក ក់​ស្រុក​ស្ទឹងត្រង់ យក​ទៅ​វាយ​ធ្វើបាប។

លោក ប៉ាក ជាតិ ​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ បាន​បន្ត​ថា​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ លោកបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹងត្រង់​ចុះ​ស្រាវជ្រាវ​អង្កេត ​រហូតដល់​បន្ទប់​ជួល​របស់​ជនរងគ្រោះ ដោយជនរងគ្រោះ​បាន​រាយការណ៍​ឲ្យ​ដឹងថា​ ជនសង្ស័យខាងលើបាន​ចាប់ខ្លួន​នៅតាម​ផ្លូវ​ បង្ខំ​ឲ្យ​ជិះ​ម៉ូតូ​ជា​មួយ​ ឌុប​យក​ចូលដល់​ក្នុង​បន្ទប់​ជួល ហើយ​បាន​ធ្វើ​សកម្មភាព​ទាត់​ធាក់​ជាច្រើន​ជើង ​និង​ច្របាច់ក​ហើយ​យក​កាំបិត​ចិត​បន្លែ​គំរាម ​អារ.ក ទៀត​ និង​បាន​បោក​ទូរស័ព្ទ​ដៃ​របស់​ជនរងគ្រោះ​ម៉ា​កវី​វ៉ូ​បណ្តាល ឲ្យ​ខូចខាត​01​គ្រឿង។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខឹង​ដណ្តឹង​នាង​មិនបាន ​ហើយក៏​ធ្លាប់​គំរាម​មិនឲ្យ​នាង​ជា​ជនរងគ្រោះ​ ទាក់ទង​ជាមួយ​បុរស​ផ្សេង​ទៀត​ឡើយ។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post