header ads

Sponsor

ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ ទំនងម្ដាយបង្ខំចិត្តឲ្យរៀបការ បានរត់គេចមិនដឹងទៅទីណា ធ្វើឲ្យម្ដាយ និងបងប្អូនភ័យខ្លាចបាត់ខ្លួន បាន​ពឹងពាក់ឲ្យអ្នកសារព័ត៌មានជាច្រើននាក់ជួយផ្សព្វផ្សាយស្វែងរក បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយរបងកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវតីដែលគេចខ្លួនខាងលើ ឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងក្រអូប នៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ។ ចំណែកស្ត្រីជាម្ដាយឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេច ខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បើតាមសម្ដីស្ត្រីជាម្ដាយយុវតីខាងលើ បានប្រាប់ឲ្យដឹងថា យុវតីរូបនេះនៅសល់តែ៨ថ្ងៃទៀតទេ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃ មិនដឹងដំណឹងសោះ ទើ​បធ្វើឲ្យរូបគាត់ជាម្ដាយមានការព្រួយបារម្ភ​ជាខ្លាំង និងបានទាក់ទងបងប្អូនក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្វែងរក។

លុះក្រោយមក រំលងបានប្រហែលជាង២ម៉ោង ស្រាប់តែលឺដំណឹងពីវិទ្យុ ABC ថា យុវតីខាងលើបានគេចខ្លួនពីម្ដាយ និងសុំទៅស្នាក់នៅបណ្ដោះអាសន្ន ទើបធ្វើឲ្យស្ត្រីជាម្ដាយធ្វើដំណើរស្កាត់ទៅជួបកូនស្រីទាំងយប់តែម្ដង។ តែមិនដឹងថា យុវតីខាងលើមានបញ្ហាអ្វីឲ្យពិតប្រាកដនោះទេ បែរជាមិនព្រមជួបម្ដាយរបស់គេ ថែមទាំងផ្ដាំផ្ញើឲ្យម្ដាយ និងបងប្អូនត្រឡប់ទៅផ្ទះវិញថែមទៀតផង​។

បច្ចុប្បន្ន​យុវតីខាងលើ បានកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្ថានីយវិទ្យុABC ចំណែកឯម្ដាយនិងបងប្អូនបានត្រឹមត្រឡប់ទៅផ្ទះវិញសិន​ រង់ចាំដោយស្រាយបញ្ហានេះនៅពេលព្រឹក​ ម៉ោងកម្មវិធី​កញ្ញាកាច្រឹប អ៊ិនទ័រ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post