header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទៅជ្រុលទៅបុកគូទម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលដោយខ្លួនឯង។ ចំណែកឯម៉ូតូគ្រឿងទៀត បានបន្តដំណើរទៅមុខបាត់ និងបណ្ដាលឲ្យរងរបួសបែកប្រអប់ជើងខាងស្ដាំ និងដាច់ម្រាមជើងមួយផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខតារាងបាល់ទាត់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចមុខតារាងបាល់ទាត់ខាងលើ ស្រាប់តែបុរសរងគ្រោះខាងលើ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង​ ស៊េរីឆ្នាំ​២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-4433 ធ្វើដំណើរស្របទិសគ្នាពីក្រោយមកបុកគូទម៉ូតូរបស់នាង បណ្តាលឲ្យដួលទាំងពីរនាក់។ ប៉ុន្តែដោយសារតែនារីម្ចាស់ម៉ូតូ​មិនមានរបួសអ្វីធ្ងន់ធ្ងរ​ នាងក៏បន្តដំណើរទៅមុខទៀតបាត់ទៅ បន្សល់ទុកតែជនរងគ្រោះដេកកណ្តាលផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ចុះមកជួយសង្គ្រោះបឋម និងលើកមកអែបចិញ្ចើមផ្លូវ រួចពីការប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពចាក់អង្រែ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានជនរងគ្រោះទាំងទងប្រាប់ឲ្យសាច់ញាតិមកយកត្រឡប់ទៅវិញផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post