header ads

Sponsor

ភ្នំពេញៈ បុរស២នាក់ ជាកម្មកររោងចក្រ ជិះម៉ូតូឌុបគ្នា បាន​វ៉ាជែងរថយន្តខាងមុខ ហើយ​ជ្រុលទៅបុកចូលចំ​ពីមុខរថយន្តសណ្តោងរ៉ឺ​ម៉ក បើកច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៤ ខែមី​នា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេឃើញ​ម៉ូតូសេ១២៥ សេរី២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-2739 ជិះដោយជនរងគ្រោះ គ្នា២នាក់ ក្នុង​ល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះ​ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តផ្សេងជាបន្តបន្ទាប់ ចូលគន្លងផ្លូវម្ខាងទៀត ហើយក៏ជ្រុលទៅបុកចូលចំ​ពីមុខរថយន្តសណ្តោងរ៉ឺ​ម៉ក ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ 3A-1912 កំពុងបើកច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់២នាក់ ម្នាក់ស្លាប់នៅកន្លែង ម្នាក់ទៀត មិនអស់ចិត្ត ត្រូវបានរថយន្តគ្លីនិក សុធា រិទ្ធ បែកចានដឹកយកទៅសង្គ្រោះ។ ចំណែក​អ្នកបើកបររថយន្ត បាន​ចុះគេចខ្លួនបាត់។

ក្រោយ​កើតឡើងភ្លាមៗ សមត្ថកិច្ចជាច្រើននាក់ ចុះទៅអន្តរាគមន៍ ខណៈដែលដងផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ ងាយនឹងកកស្ទះចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post