header ads

Sponsor

កណ្តាលៈ នៅវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ អគ្គិ​ភ័យមួយ បានឆាប​ឆេះផ្ទះសំណាក់ យីហោ AS88 ស្ថិតនៅជិតផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល យ៉ាងសន្ធោសន្ធៅ។

ក្រោយកើតហេតុ ក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ព្រមទាំងប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋាន កំពុងជួយអន្តរាគមន៍ពន្លត់យ៉ាងញាប់ដៃញាប់ជើង។

មូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់នៅឡើយនោះទេ។ ចំណែកសម្ភារៈខូចខាតអស់ចំនួនប៉ុន្មាននោះ ក៏មិនទាន់ដឹងច្បាប់ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post