header ads

Sponsor

ភ្នំពេញៈ រាជរដ្ឋាភិបាល​ បានសម្រេចជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី និងមន្ត្រីជាប់កិច្ចសន្យាជាង២៤០០០នាក់​ ក្នុងឆ្នាំ២០១៩​ ដើម្បីបំពេញក្របខ័ណ្ឌដែលនៅទំនេរ នៅតាមស្ថាប័ននីមួយៗទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ឈឿន ប៊ុណ្ណារត្ន័ អនុរដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ បានឲ្យដឹងថា ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីនេះ ដើម្បីបំពេញបន្ថែមកន្លែងក្របខ័ណ្ឌទំនេរ បន្ទាប់ពីមានមន្ដ្រីខ្លះទទួលមរណៈភាព ចូលនិវត្តន៍ ផ្ទេរទៅបំពេញការងារនៅក្រសួងស្ថាប័នផ្សេង និងលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការជាដើម។

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលផ្សព្វផ្សាយនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា សម្រាប់ឆ្នាំនេះ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ជាគោលការណ៍ឲ្យក្រសួងស្ថាប័នចំនួន៣២ធ្វើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជាង២៤០០០នាក់។

ក្នុងនោះជ្រើសរើសក្របខ័ណ្ឌថ្មីចំនួន៥៩៩៦នាក់, មន្ត្រីជាប់កិច្ចសន្យាចំនួន១៦៥០នាក់, គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា ចំនួន១៤៦២នាក់ និងឆ្នាំទំនប់ប្រព័ន្ធធារាស្រ្ត ចំនួន២៥០នាក់។

លោក​ ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា​ ក្រសួងព័ត៌មានបានទទួលនូវផែនការជ្រើសរើសមន្ដ្រីក្របខ័ណ្ឌថ្មី និងមន្ដ្រីកិច្ចជាប់សន្យាពីរក្រសួងមុខងារសាធារណៈនេះរួចហើយ ដោយឆ្នាំ២០១៩នេះ ក្រសួងព័ត៌មានទទួលការអនុញ្ញាតឲ្យរើសក្របខ័ណ្ឌថ្មី ចំនួន២៤នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៧១៥នាក់។

គួរបញ្ជាក់ថា បន្ទាប់បីទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលរួចហើយ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ និងចេញសេចក្ដីប្រកាសបន្ថែមមួយទៀត ដើម្បីបញ្ជាក់ពីកាលបរិច្ឆេទជ្រើសរើស ពេលវេលាប្រឡង ពេលវេលាប្រកាសលទ្ធផល និងទីកន្លែងប្រឡងជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post