header ads

Sponsor

ត្បូងឃ្មុំៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបបួលអ្នកដែ លនិយាយថា ការដឹកនាំរបស់សម្តេច កាន់តែក្រទៅៗ  ក្រជាងឆ្នាំ១៩៧៩ ឲ្យស្លាប់ទាំងចូលពូជតែម្តង។

ថ្លែងក្នុងពិធីសម្ភោធដាក់ដំណើរការ បើកការដ្ឋានសាងសង់មន្ទីរពេទ្យ “មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ” មានតម្លៃជិត៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រទេសចិន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានលើកឡើងថា “ខ្ញុំសុំស្នើសួរទៅពួកអ្នកអសេរពិសទាំងឡាយ តើហ៊ានស្បថទេថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រទៅៗ ក្រជាងឆ្នាំ៧៩ អីញ្ចឹងបើហ៊ានស្បថទទួលស្គាល់ គឺរឿងអ្នកឯង«» ប៉ុន្តែ បើអ្នកឯងហ៊ានស្បថច្បាស់ជាអាយុខ្លី រឿងវាមានតែប៉ុណ្ណឹង អាលូវវាពិបាកណាស់”។

សម្តេចបានលើកឡើងថា អាណាអ្នកខ្លះរឿងភ្នាល់ពេលភ្នាល់ចាញ់វារត់បាត់។ ឥលូវមានអីត្រូវបបួលស្បថតែម្តង តែពួកអាអស់នឹងអត់ហ៊ានស្បថទេ ព្រោះខ្លាចរន្ទះបាញ់។

សម្តេចបញ្ជាក់ថា “អាលូវខ្ញុំបបួលស្បងអាណាដែលថា ខ្ញុំដឹកនាំកាន់តែក្រទៅៗ! ឥលូវខ្ញុំបបួលស្បថតើហ៊ានស្បថទេ? បើសិនអ្នកឯងហ៊ានស្បថប្រកាសស្បថមក ហើយស្បថដាក់ទាំងពូជពូជតែម្តង។ អ្នកណាថា ក្រទៅៗ ក្រជាងឆ្នាំ៧៩ ឲ្យងាប់ទាំងពូជតែម្តង។ ព្រោះថា ជំនឿខ្មែកុំថាស្បងជាអបិយជំនឿមិនមែនទេណា!”។

ចំពោះរឿងស្បថនេះដែរ សម្តេចតេជោ ក៏បានគូសបញ្ជាក់ទៀតថា “ព្រះមហាក្សត្រស្បថ មុនពេលដែលព្រះអង្គចូលកាន់តំណែង ឬគ្រងរាជ ប្រធានាធិបតីតាមប្រទេស មុនចូលកាន់តំណែង ក៏ត្រូវស្បថ។ សមាជិក សមាជិកាសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ក៏ត្រូវស្បថ។ ចូលក្នុងតុលាការធ្វើសាក្សី ក៏ស្បថ អីញ្ចឹងស្បថមិនមែនជាបញ្ហាអបិយជំនឿរទេ ប៉ុន្តែជារឿងតម្រូវ អីញ្ចឹងទេខ្ញុំមិនយល់តែ អគារដែលគេវាយខ្ជិចខ្ជីហើយ ក្មេងអាលូវមិនសុំមួយជាន់ទេ ចាប់ពីជាន់ឡើងទៅ”។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា បច្ចុប្បន្នមានអ្នកប្រើទូរស័ព្ទស្មាតហ្វូនជាច្រើន ហើយក៏មានអ្នកខ្លះបានខមមិនចូលហ្វេសប៊ុកសម្តេច ថា ការដឹកនាំកាន់តែក្រទៅៗផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post