header ads

Sponsor

ភ្នំពេញៈ រថយន្តទំនើប FORD RANGER មួយគ្រឿងបើកល្បឿនលឿនជ្រុលទៅបុករថយន្ត HIGHLANDER មិនទាន់អស់ល្បឿន បោលឡើងខឿនបន្តទៅបុកចូលរបងផ្ទះលោកឧកញ៉ាម្នាក់ រលំទ្វារគ្រាំង។

គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​កាលពីវេលាម៉ោង៨៖​២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបុរីវិមានភ្នំពេញ ចំណុចមុចវិឡាលេខ១៨អា ផ្លូវលេខ៣៤៨អា តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

រថយន្តបង្កម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-0919 បើកបរដោយឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AW-6231 បើកបរដោយបុរសជនជាតិចិនម្នាក់ឈ្មោះ យិន ហ្វូជិញ  អាយុ៣៧ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្ត Ford Ranger បើកល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចផ្លូ​វខ្វែង កន្លែងកើតហេតុ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកពីត្បូងទៅជើង បណ្តាលឲ្យខ្ទេចមុខ ដោយមិនទាន់អស់ល្បឿន បោលឡើងខឿន បន្តទៅបុកចូលផ្ទះលោកឧកញ៉ាម្នាក់ បាក់រលំទ្វារដែកគ្រាំងខ្ទេច។

ក្រោយកើតហេតុ ភាគីទាំង៣ធ្វើការសម្របម្រួលតែចរចាគ្នាមិនត្រូវ មានតែហៅប៉ូលិសមកពិនិត្យជាក់ស្តែង វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post