header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ដែលជាប់ចោទពីបទគំរាមកំហែងថានឹងសម្លាប់ និងបរិហារកេរិ៍តជាសាធារណៈ ក្នុងរឿងឆាតសុំស្រលាញ់ស្ត្រីរងគ្រោះតាមបណ្តាញទំនាក់ទំនងសង្គមមិនបានសម្រេច ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩មិនា ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់អោយសងជំងឺចិត្តដល់ជនរងគ្រោ២០លានរៀល ។

ក្នុងករណីជនត្រូវចោទមិនសុខចិត្តនិងសេចក្ដីសម្រេចនេះប្ឋឹងឧទ្ធរណ៍បាន។ ជនបែកស្លុយនេះឈ្មោះ កន ដេត អាយុ ២៩ឆ្នាំ។

រឿងក្ដីនេះត្រូវបានតុលាការកាត់ទោស កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ និងបានលើកពេលមកប្រកាសសាលក្រមនារសៀលនេះ។

សវនាការនោះមានលោកតុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សានិងលោក ស៊ិន វិរៈ ជាតំណាងអយ្យការ។

ក្នុងសវនាការជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានឆាតសុំស្រលាញ់ជនរងគ្រោះតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមពិតប្រាកដមែន។ ប៉ុន្តែជនរងគ្រោះមិនព្រមឆ្លើយតប ទើបធ្វើអោយខ្លួនខឹងសម្បា ហើយក៏គំរាមសម្លាប់តែម្តង។

ចំណែកស្ត្រីរងគ្រោះបានបញ្ជាក់ថា ខ្លួនពុំដែលស្គាល់បុរសរូបនេះទេ ហើយខ្លួនក៏មានប្តីរួចដែរ ទើបខ្លួនមិនតបឆាតបែបផ្តេសផ្តាសបែបនេះ។ ប៉ុន្តែបានធ្វើអោយប្តីយល់ច្រលំ រហូតចុះចេញពីផ្ទះ។ ដូច្នេះខ្លួនមានការខូចចិត្តជាខ្លាំងចំពោះទង្វើរបស់បុរសរូបនេះ ហើយខ្លួនសូមទាមទារសំណងជម្ងឺចិត្តចំនួន១០ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា នាយកដ្ឋានប្រ ឆាំងបទល្មើ សបច្ចេកវិទ្យា បានឃាត់ខ្លួនបុរសរូបនេះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ដែលបាននិយាយ គំរាម តាមប្រព័ន្ធ បណ្តាញ សង្គមប៉ុនប៉ង សម្លាប់ ស្ត្រីរងគ្រោះ ព្រោះមិន អាចតាមស្រលាញ់បាន។

ពេលជន រងគ្រោះមិន បានឆ្លើយតប ជនសង្ស័យនោះ បានសរសេរ សារបង្ហោះ (comment/post) និងបន្ត ផ្ញើសារ (messenger)បន្ថែមទៀត ក្នុងន័យ តាមស្រឡាញ់ ទៅរំខានច្រើន ដង រហូតជនរងគ្រោះ បានប្លុក គណនី (Block) តាមរំខាន សុំស្រឡាញ់នោះ ដែលបណ្តាល អោយជនសង្ស័យ រូបនោះ មាន ការខឹង សម្បារ យ៉ាងខ្លាំង ហើយបាននិយាយ គម្រាមថានឹង តាមព្យាបាទ ជារៀងរហូត ។

ជនសង្ស័យ កន ដេត បានបង្កើត គណនី ជាច្រើន តាមរំខាន និងបាន សរសេរអត្ថបទ អសុរោះ ជេរប្រមាថ បរិហាកេរ្តិ៍ជន រងគ្រោះ ក្រុមគ្រួសារ មិត្តភ័ក្តទាំងឡាយ និងបានផ្ញើ សារជាសម្លេង គំរាមថា នឹងសម្លាប់ ជនរងគ្រោះ ផងដែរ។ អំពើគម្រាម កំហែងតាម សម្លាប់នោះ បាននាំអោយ មានការប្តឹង ទៅសមត្ថកិច្ច  ដើម្បីចាត់ វិធានការណ៍ រាំងស្កាត់ ក្នុងការការពារ សន្តិសុខ ផ្ទាល់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post