header ads

Sponsor

កណ្ដាលៈ ស្ត្រីម្នាក់យកដំបងឬស្សីវាយតាចាស់ម្នាក់អាយុជិត១០០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបនណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី ០៤ខែមិនា ឆ្នាំ២០១៩វេលាម៉ោង១៦និង២០នាទី ។

ជនជាប់ចោទមានឈ្មោះម៉ូវ ង៉ិចហៀក ភេទស្រី  អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនរងគ្រោះឈ្មោះលីវ ឈៀង ភេទប្រុស អាយុ៩៤ ឆ្នាំជនជាតិខ្មែរ ចាស់ជរា មានទីលំនៅភូមិ-ឃុំកើតហេតុ(របួស ក្បាលនិងដៃឆ្វេង)។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអោយដឹងថានៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើច្រត់ដើរតាមផ្លូវលំ កាត់មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក។ ពេលនោះ ឆ្កែរបស់ឈ្មោះម៉ូវ ង៉ិចហៀក ចំនួន២ក្បាលបានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ ។

ភ្លាមនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួនយារ វាយឆ្កែដើម្បីកុំឲ្យឆ្កែខាំ ក៏ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួន ក៏យកដំបងឬស្សីមកវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកចំពីលើក្បាលនិងមានស្នាមមុតដៃចេញឈាមទៀតផង ។

ក្រោយកើតហេតុ កូន ចៅរបស់ជនរងគ្រោះបានប្ដឹងមកប៉ូលីសអោយឃាត់ខ្លួនជនដៃដល់កសាងសំណុំរឿងបញ្ជូនឡើងតុលាការឃុំខ្លួននាពេលនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post