header ads

Sponsor

កំពង់ឆ្នាំងៈ សង្ឃវៀតណាម បានរងរបួសធ្ងន់ ក្រោយជួបហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា កាលពីវេលាម៉ោងប្រមាណ១៖២០នាទីរសៀល​ថ្ងៃទី៦ ខែ​មី​នា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០១-១០២ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ប៊ួយ យ៉ាំងវិន ភេទប្រុស អាយុ៦៧ឆ្នាំ ជាសង្ឃវៀតណាម រស់នៅក្នុងវត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះ​ម៉ូតូម៉ាកវីវ៉ាពាក់ស្លាក់លេខ កំពង់ឆ្នាំង1D-3290 ទិសដៅពីលិចទៅកើ​ត មកដល់ចំណុចកើ​តហេតុ ត្រូវបានរថយន្តបើ​កបរបញ្ច្រាសទិសគ្នា បុកឲ្យ​ឲ្យ​រងរបួសបាក់ដៃ។

សមត្ថកិច្ច បានបន្ត​ឲ្យ​ដឹងថា ក្រោយកើ​តហេតុ សមត្ថកិច្ចបានឃាត់រថយន្តពីរគ្រឿង ដើ​ម្បីធ្វើការ​ត្រួតពិនិត្យភិនភាគរករថយន្ត ដែលបង្ក។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋហៅ​រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

ដោយឡែករថយន្តទាំងរថយន្តពីរគ្រឿង និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក រង់ចាំដោះស្រាតាមនិតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post