
យោងតាមរបាយការណ៍ ដែលយើងទទួលបាន គឺហេតុការណ៍នៃការផ្ទុះគ្រាប់មីននេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង១០និង៤០នាទីព្រឹក ត្រង់ចំណុចបរិវេណ ហ៊ួយច័ន្ទដែង ស្ថិតនៅភាគខាងកើត នៃច្រកអន្តរជាតិអានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានី ប្រទេសថៃ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហតុគឺ ទាហានឈុតខ្មៅក្នុងកងរយលេខ១១២ ជាច្រើនរូប បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ថៃ កម្ពុជា ដើម្បីរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។ នៅពេលនោះដែរ មន្ត្រីយោធាម្នាក់ឈ្មោះ
ផាត់ផុង ហាលាភ បានជាន់ទៅលើគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះឡើង និងលាន់ឮកងរំពងពេញព្រៃ។
ភ្លាមៗនោះដែរគេសង្គេតឃើញថា កជើងខាងស្តាំម្ខាងរបស់ជនរងគ្រោះ ត្រូវបានដាច់ និងសើយស្បែកគួរអោយរន្ធត់ក្រៃលែង ទើបកម្លាំងយោធាទាំងនោះបានសែងជនរងគ្រោះចេញពីព្រៃ ព្រមទាំងបានទាក់ទងអោយឧទ្ធម្ភចក្រ ចេញមកទទួលយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយរហូតមកទល់នឹងពេលនេះគេមិនដឹងថា ជីវិតជនរងគ្រោះយ៉ាងណានោះទេ ដោយម្នាក់ៗបានសន្និដ្ឋានថា គឺជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ប៉ុនតែគេមិនដឹងថា ជាប្រភេទគ្រាប់មីនអ្វីនោះទេ៕



