header ads

Sponsor

ព្រះសីហនុៈ ប្រជាពលរដ្ឋចំនួន៤៨គ្រួសារ បានធ្វើការសំណូមពរទៅលោកអភិបាលក្រុងព្រះសីហនុ មេត្តាជួយដោះស្រាយផ្លូវមួយខ្សែ ស្ថិតក្នុងក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវជនមានអំណាច និងលុយទាំងពីរ ធ្វើការរំលោភយកផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើឲ្យផ្លូវសាធារណៈកាន់តែរួមតូច ហើយខូចខាតស្ទើរធ្វើដំណើរលែងកើតទៅហើយ។

ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារ តាមរយៈអ្នកសារព័ត៌មាន Cam Post នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ បានសំណូមទៅលោកអភិបាលក្រុងព្រះសីហនុ និងលោកនាយករដ្ឋបាលក្រុងព្រះសីហនុ មេត្តាជួយចាត់ក្រុមការងារចុះជួយមានវិធានទប់ស្កាត់ទៅលើម្ចាស់ដីខាងលើ រួមមាន ១.លោកឧកញ៉ា គង់ នួន ធ្វើរបងចូលលើផ្លូវសាធារណៈ និង២.ម្ចាស់ដីជាមន្ត្រីគយ នៅខេត្តកោះកុង បច្ចុប្បន្នកំពុងបញ្ជាកម្មករឲ្យធ្វើរបងរំលោភចូលផ្លូវសាធារណៈ ហើយកំពុងយកសសរធំៗ ដាំរបងនៅលើផ្លូវ១ខ្សែខាងលើ ស្ថិតនៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

អស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយករដ្ឋបាលក្រុងព្រះសីហនុ មេត្តាជួយប្រជាពលរដ្ឋ៤៨គ្រួសារខាងលើ ដើម្បីសម្រួលដល់ការរស់នៅផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post