header ads

Sponsor

ព្រះសីហនុៈ ក្រោយពីបុគ្គលឈ្មោះ លី សុខងីម ភេទស្រី អាយុ៣៩ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ៤៣ E0 ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបក្សពួករបស់ខ្លួនបាន រំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីត្រឹមត្រូវស្របច្បាប់បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា ម្ចាស់ដីទាំង១៩គ្រួសារមានការឈឺចាប់ រូបគាត់បានធ្លាក់ខ្លួនឈឺដោយសារអំពើរំលោភបំពានទន្រ្ទានយកដីពួកគាត់ដែលខំកាន់កាប់និងថែរក្សាតាំងពីឆ្នាំ១៩៩៤មក។

ម្ចាស់ដីស្របច្បាប់១៩គ្រួសារដដែលបានរៀបរាប់ពីអំពើទុច្ចរិត របស់ លី សុខងីម និងបក្សពួក បានមកគម្រាមកំហែងប្រជាពលរដ្ឋស្លូតត្រង់វ័យចំណាស់ ដែលខំថែរក្សានិងកាន់កាប់ដីជាយូយាណាស់មកហើយ បានបង្កើតបក្ខពួករបស់ខ្លួនមួយក្រុមនិងរៀបចំឲ្យមានអ្នកលក់ និងអ្នកទិញរួចឃុបឃិត ជាមួយមន្ត្រីខិលខូចមួយចំនួនបង្កើតឯកសារផ្សេងៗដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលើដីស្របច្បាប់ ហើយចូលទន្ទ្រានកាន់កាបនិងប្រើហិង្សាទៅលើម្ចាស់ដីស្របច្បាប់ដោយឲ្យបក្សពួកខ្លួនគំរាមកំហែងដេញអ្នកចាំដីរួចពួកខ្លួនចូល មកកាន់កាប់ដីដែលមានប័ណ្ណកម្មសិទ្ធ១៩គ្រួសារ និងសាងសង់សំណង់ អាណាធិបតេយ្យធ្វើពីស័ង្កសីនៅលើដីនោះនៅអំឡុងឆ្នាំ២០១៦ ថែមទៀត ប៉ុន្តែសកម្មភាពទាំងនេះមិនបានសម្រេចដោយសារពួក គេ ចូលទន្ទ្រានកាន់កាប់លើដីដែលម្ចាស់មាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់។

ព្រោះតែការឈឺចាប់របស់ម្ចាស់ដីស្របច្បាប់ទាំង១៩គ្រួសារ ដោសារអំពើរំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់ ពីសំណាក់ លី សុខងីម និងបក្សពួករបស់ខ្លួន ប្រជាពលរដ្ឋទាំងអស់បានគោរពស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយពួកគាត់ពីអំពើអាក្រក់របស់ លី សុខងីម និង បក្សពួក។

សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា មួយរយៈចុងក្រោយនេះស្របពេលដែលដីខេត្តព្រះសីហនុមានតម្លៃ បុគ្គល លី សុខងីម និងបក្សពួកបានធ្វើអំពើទុច្ចរិត គំរាមកំហែងរំលោភទន្ទ្រានកាន់កាប់ដីប្រជាពលរដ្ឋមួយចំនួនហើយបុគ្គលនេះកំពុងតែជាប់បណ្ដឹងពីម្ចាស់កាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post