header ads

Sponsor

កំពង់ចាមៈ បុរសម្នាក់ កាន់ឧបករណ៍ឆក់ទៅឆក់ត្រី បាត់ខ្លួនមួយយប់ មិនឃើញត្រឡប់មកផ្ទះ ព្រឹកឡើងប្រពន្ធតាមរក ស្រាប់តែប្រទះឃើញដេកស្លាប់ ក្បែរមាត់ស្រះ កាលពី១០៖១០ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្ថិតនៅខាងជើងភូមិទួលខ្វាវ ចម្ងាយ​ប្រហែល២០០០ម៉ែត្រ។

នគរបាលប៉ុស្តិ៍បឹងណាយ បានឲ្យដឹងថា នៅវេលាម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នគរបាល​ប៉ុស្តិ៍បឹងណាយ បានទទួលព័​ត៌មានតាមទូរស័ព្ទលេខពីឈ្មោះ ង៉ែត ឌីណា ភេទប្រុស អាយុ៤៤ឆ្នាំ អនុភូមិទួលខ្វាវ ឃុំបឹងណាយស្រុកព្រៃឈរថា មានករណីមនុស្សស្លាប់ នៅចំណុចខាងលើ។

ក្រោយទទួលព័​ត៌មានភ្លាម កម្លាំងជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុ បានចុះទៅដល់កន្លែងកើតហេតុបង្កើតគណៈកម្មការចម្រុះ​ពិនិត្យលើសាកសពឃើញថា សពឈ្មោះ ហ៊ាង សុខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នគរបាលប៉ុស្តិ៍បឹងណាយ បានបន្តថា ជនរងគ្រោះ (សព) បានចេញទៅរកត្រីនៅម៉ោងប្រហែល៩ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លុះដល់ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទីព្រឹក ប្រពន្ធឈ្មោះ ភឿក សីលា អាយុ៣១ឆ្នាំ បានដើររក ក៏ប្រទះឃើញប្ដីស្លាប់នៅត្រង់ចំណុចស្រះទឹករបស់ឈ្មោះ លឹម ម៉េងអ៊ាង ភេទប្រុស អាយុ៧៦ឆ្នាំ ស្ថិតក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្ថិតនៅខាងជើងភូមិទួលខ្វាវចម្ងាយប្រហែល២០០០ម៉ែត្រ ។

ក្រោយកម្លាំង​ជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុ និងកំលាំងប៉ុស្តិ៍ សហការជាមួយលោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ អនុភូមិនិងក្រុមគ្រួសារសពបង្កើតគណៈកម្មការលើសាកសពឃើញថា សាកសព​ដៃខាងស្តាំចាប់ដង្គាប និងដៃខាងឆ្វេងចាប់កន្ត្រង់ដួសត្រី ដូច្នេះកម្លាំអជំនាញនិងគ្រូពេទ្យសន្និដ្ឋានថា សាកសព​ឈ្មោះ ហ៊ាង សុខ ពិតជាស្លាប់ដោយសារការឆក់ត្រីខុសបច្ចេកទេសស្លាប់ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពីគណៈកម្មការចម្រុះពិនិត្យសាកសពរួច បានប្រគល់សាកសពអោយក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post