
ភ្នំពេញៈ ជនបរទេសម្នាក់ បានលោតពីលើសណ្ឋាគារសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣៖៤០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារអាម៉ារី ជាន់ទី៤ ផ្ទះលេខ១២ ផ្លូវលេខ១៣៦ ក្រុម៤៤ ភូមិ៤ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះ SIMONSEN STEVEN MATHEW ជនជាតិ អាមេរិចកាំង (UNITED OF AMERICA)ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខ ៤៨៨៤០១១១៨។
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច័យ និងពិនិត្យសាកសព។
ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពពិតជាបានធ្វើអត្តឃាត ដោយលោតចុះពីលើសណ្ឋាគារសម្លាប់ខ្លួនពិតប្រាកដមែន។
សម្ភារៈសពរួមមាន ៖ កុំព្យូទ័រម៉ាក (HP) ចំនួនមួយគឿង ទូរស័ព្ទម៉ាក Samsung Yep ចំនួន១គ្រឿង និង ZTE ចំនួន០១គ្រឿង សម្ភារ៣មុខខាងលើ និងខោអាវមួយចំនួន បានប្រគល់អោយ ការយាល័យអន្តោប្រវេសន៍ក្រុងរក្សាទុក។
ក្រោយពពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅវត្តទឹកថ្លា៕



