header ads

Sponsor

នៅតាមតំបន់អភិវឌ្ឍនានា ក្នុងរាជធានីភ្នំពេញ សំណង់អគារលំនៅដ្ឋានបាននឹងកំពុងបន្តការសាងសង់ឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន កំពុងតែមានការកើនឡើង ។ ខណៈខណ្ឌសែនសុខ ក៏ជាតំបន់អភិវឌ្ឍសក្តានុពលមួយដែលមានមានការរីកចំរើនឥតឈប់ឈរ ជាពិសេសនៅពេលដែលមានវត្តមាន ផ្សារទំនើប បោះដុំម៉ាក្រូ ផ្សារទំនើប បោះដុំគ្រឿងសំណង់ និងផ្សារទំនើប អ៊ីអនម៉ល សែនសុខ បានបើកដំណើរការ ដែលនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅ។

ជាពិសេសក្នុងតំបន់នេះផ្ទាល់ ក៏បានប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ផងដែរ។ ក្នុងតំបន់អភិវឌ្ឍនៃខណ្ឌ សែនសុខនេះ ក៏មានវត្តមានគម្រោង បុរី ប៉េង ហួត ចំនួន២ ដែលបានអភិវឌ្ឍតាំងពីឆ្នាំ២០១២ គឺ គម្រោងដឹស្តា ខ្វតធឺរៀ និង ដឹស្តា អ៊េមឺរ៉លដ៍ នៅតាមបណ្តោយផ្លូវ១៩២៨ (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី)។
បុរី ប៉េង ហួត ដឹស្តា អ៊េមឺរ៉លដ៍ បានសាងសង់នៅលើផ្ទៃប្រមាណជាជាង១0 ហិកតា ដោយមានប្រភេទវីឡាទំនើបៗនឹងទាន់សម័យ ព្រមទាំងមាន ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ និង អាងហែលទឹក គួបផ្សំនឹងបរិយាកាសបរិសុទ្ធបែបធម្មជាតិ ធ្វើអោយការរស់នៅរបស់អតិថិជនកាន់តែមានសុភមង្គល។

ជាក់ស្តែងកាលពីថ្មីៗនេះផងដែរ គម្រោង ដឹស្តា អ៊េមឺរ៉លដ៍ បានបន្តពង្រីកគម្រោងពីមួយទៅមួយជាបន្តបន្ទាប់ ព្រមទាំងបានបើកលក់ ប្រភេទវីឡាម៉ូតថ្មីៗ បន្ថែមទៀតក្នុងគម្រោង ដឹស្តា អ៊េមឺរ៉លដ៍ ២ គឺ វីឡាឃីងអេ វីឡាភ្លោះម៉ូតថ្មី និងវីឡាកូនកាត់ប្រភេទ LA  ដែលមានរចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបទៅតាមតំរូវការអតិថិជន ក្នុងគម្រោងដ៏មានសក្តានុពលនេះផងដែរ។

លោកអ្នកនឹងទទួលបាននូវលក្ខខណ្ឌពិសេស ដើម្បីក្លាយជាម្ចាស់លំនៅឋានដ៏ប្រណីត ដោយគ្រាន់តែទំនាក់ទំនង តាមរយៈទូរសព្ទលេខ៖ 016/017/098 59 678 9ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post