header ads

Sponsor

ភ្នំពេញៈ រដ្ឋាភិបាលចិន បានសន្យាជួយសាងសង់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់ ដើម្បីជួយលើកកម្ពស់ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២១ មីនា លោក​ គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា វារីអគ្គិសនីដែលចិនបានសាងសង់នៅកម្ពុជានាខេត្ដកោះកុង អាចនឹងមានបញ្ហាដោយសារខ្វះខាតទឹក បន្ទាប់ពីកម្ពុជាមានការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យកម្ពុជាមានការខ្វះអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់។

លោក គង់ ស៊ន់យូ បានបញ្ជាក់ថា ដោយសម្លឹងឃើញកត្ដានេះ រដ្ឋាភិបាលចិន បានសន្យាជួយសាងសង់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នាពេលខាងមុខនេះ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានសាងសង់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នាពេលខាងមុខនេះ ហើយការសាងសង់អគ្គិសនីទាំងពីរនេះ វាពិតជាមានសារៈសំខាន់ណាស់ចំពោះកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post