header ads

Sponsor

ភ្នំពេញៈ នាយករងសាលាភាសារអង់គ្លេសម្នាក់ ដែលជាប់ពាក់ព័ន្ធករណីរំលោភសិស្សស្រី  ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការហើយនាថ្ងៃទី២១ មីនានេះ ដើម្បីអោយតុលាការសម្រេចតាមច្បាប់។ ទោះបីយ៉ាងណា អយ្យការអមតុលាការ កំពុងសាកសួរជនល្មោភកាមនេះនៅឡើយ។

សិស្សស្រីរងគ្រោះឈ្មោះ ញ ស ណ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែ​កនាយករងល្មោភកាមនោះ​ ឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥៖​៤០នាទីល្ងាច​ ក្មេងស្រីរងគ្រោះ កំពុងតែរៀនភាសាអង់គ្លេសនៅសាលាឯកជនឈ្មោះ សាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យ ដែលជានាយករងសាលាភាសាអង់គ្លេសខាងលើ បានបបួលក្មេងស្រីរងគ្រោះទៅដើរលេង រួចក្មេងស្រីរងគ្រោះក៏យល់ព្រម ហើយជនសង្ស័យក៏បានបើកម៉ូតូ ជិះឌុបគ្នាតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះពេលទៅដល់ផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យ ក៏បានបើកម៉ូតូម៉ាកខាងលើឌុបក្មេងស្រីរងគ្រោះចូលទៅជួលបន្ទប់ មិនចាំលេខដេក ហើយនិយាយលួងលោមក្មេងស្រីរងគ្រោះថាបងស្រលាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង  រួចក៏បានធ្វើសកម្មភាពចាប់សម្រាតខោអាវ ចេញអស់ ហើយរំលោភបានសម្រេចមួយលើក រួចនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឡើយ។

រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង១២៖១៥នាទី ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះអោយទៅជួយរៀបចំអ៊ីវ៉ា់ន់នៅក្នុងសាលាខាងលើ ពេលក្មេងស្រីរងគ្រោះទៅដល់ជនសង្ស័យ ក៏បាននាំចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះបានសម្រេចមួយលើកទៀត ហើយបាននិយាយគំរាមក្មេងស្រីរងគ្រោះដូចលើកមុន។

លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង៤៖៣០នាទីរសៀល​ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យឃើញក្មេងស្រីរងគ្រោះមានសភាពស្ងៀមស្ងាត់ សម្ងំតែក្នុងបន្ទប់ និងបាននិយាយប្រាប់បងៗថា ចង់តែស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នាលួងលោមសួរនាំ ហើយក្មេងរងគ្រោះ ក៏បានប្រាប់រឿងរ៉ាវខាងលើដល់ឪពុកម្តាយ និងក្រុមគ្រួសារអោយបានដឹងរឿងហេតុខាងលើតែម្តង ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

នៅវេលាម៉ោង៩ព្រឹក​ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល ពណ៌ក្រហមលាយខ្មៅ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ។

ជនល្មោភកាម បានសារភាពថា ខ្លួនពិតជាបានលួងលោមក្មេងស្រីរងគ្រោះ​ទៅរួមភេទអ៊ីចឹងមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post