អានផ្សេងទៀត
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេច ស ខេង មានប្រសាសន៍ថា “កម្ពុជា នៅតែរក្សាភាពអព្យាក្រឹត្យ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងមហាអំណាចចិន និងអាមេរិក ពីព្រោះបពិសោធន៍ប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកម្ពុជា លំអៀងទៅភាគីណាមួយ ដោយប្រាសចាកនយោបាយអព្យាក្រឹត្យ កម្ពុជា នឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម”។
សម្ដេចបន្ថែមថា ជារៀងរាល់ពេលដែលសម្ដេច ទទួលជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាតិមិត្តនានា សម្តេច តែងតែសង្កត់ធ្ងន់ថា កម្ពុជា ដាច់ខាតនឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុក្សនោះឡើយ ពីព្រោះកម្ពុជា មានបទពិសោធន៍ឆ្អែតឆ្អន់ហើយកាលពីពេលអតីតកាល ដែលធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ៕
