header ads

Sponsor

ឧត្តរមានជ័យៈ យ៉ាងហោចមានមនុស្ស២នាក់ ស្លាប់នៅកន្លែងកើតហេត ក្នុងចំណោម៣នាក់ ដោយសារកាប់ចំមីនតោនផ្ទុះ កាលពីវេលាម៉ោង១២៖៤៥នាទីថ្ងៃត្រង់​ ថ្ងៃទី១៤ ខែមីនា នៅចំណុចផ្លូវបារាំង ស្ថិតក្នុងភូមិស្រែសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមរមានជ័យ ។

ជនរងគ្រោះឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ទី២ឈ្មោះ ម៉ៅ កំសត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រា សាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែកម្នាក់ទៀតឈ្មោះ តែម ប៊ុនធីម ភេទ ប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន ជ័យ ពុំមានគ្រោះថ្នាក់អ្វីនោះទេ ដោយសារនៅឆ្ងាយពីកន្លែងផ្ទុះ។

តាមសេចក្តីរាយការណ៍​របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះទាំង៣នាក់ បានស៊ី​ឈ្នួលគេកាប់កម្ការត្រាយព្រៃ ដើម្បីរាវមីន ហើយមិនទាន់បានរាវផង ក៏កាប់ចំមីនតោនមួយគ្រាប់ បណ្តាលឲ្យផ្ទុះកក្រើកធរណី ស្លាប់២នាក់ និងម្នាក់រួចផុតពីគ្រោះថ្នាក់ ទាំងព្រលឹងចុងសក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងប្រមែប្រមូលកម្ទេចកម្ទី​សាកសព​ទុកជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post