header ads

Sponsor

ភ្នំពេញៈ រថយន្ដស៊េរីទំនើបមួយគ្រឿង ខណៈកំពុងធ្វើដំណើរសុខៗ ស្រាប់តែផ្ទុះកង់ ក៏រេចង្កូចមកឡើងលើខឿនផ្លូវ ទៅបុកបង្គោលស្លាកសញ្ញា បណ្ដាលឲ្យបាក់មួយដើម។ ឯរថយន្តបង្កកល់ជាប់ទៅមុខលែងរួច នៅវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្ស តាមបណ្ដោយផ្លូវលេខជាតិ១ កែងផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកកាមរីហាយឌ្រីម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AP-2090 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនមធ្យម ខណៈពេលមកដល់និងចំណុចផ្លូវកោងជាកន្លែងកើតហេតុ ក៏ផ្ទុះកង់រថយន្ដរេចង្កូតមកឡើងលើខឿនផ្លូវ ទៅបុកនិងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើមរងការខូចខាត ឯរថយន្ដបង្ករងការខូចខាតតិចតួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកដល់មន្លែងកើតហេតុ ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ​ដើម្បី​ឲ្យ​ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ​​រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post