header ads

Sponsor

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួង និងថ្នាក់ដឹកនាំអាជ្ញាធរខេត្តព្រះវិហារ អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាយ និងពលទានហាន នាយ និងពលកងកម្លាំង នៃកងអង្គរក្ស ដែលឈរជើងនៅទិសទី១ តំបន់ប្រាសាទព្រះវិហារ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណនៃទីបញ្ជាការបញ្ជាការដ្ឋានអង្គរក្សទិសទី១ តំបន់ប្រាសាទព្រះវិហារ។

បន្ទាប់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស បានអញ្ជើញមានប្រសាសន៍ និងជម្រាបជូនអង្គពិធីអំពីសភាពការណ៍សន្តិសុខបានល្អនៅតាមបន្ទាត់ព្រំដែនរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ទៅកាន់នាយ និងពលទាហានទាំងអស់ ដោយបានធ្វើការក្រើនរំឭកឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ដោយមិនត្រូវមើលស្រាលសភាពការណ៍ ហើយក៏មិនត្រូវយកសភាពការណ៍ស្ងប់ស្ងាត់ទាំងនេះ ហើយជិះសេះលែងដៃនោះដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ច្បាស់ថា ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដោយមិនត្រូវធ្វេសប្រហែសលើសសភាពការណ៍ទៅលើសន្តិសុខជាតិនោះឡើយ ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ វាជាសរសរទ្រូងដ៏រឹងមាំសម្រាប់ការពារជាតិ ការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញស្របច្បាប់ និងបង្កើតព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការសំណូមពរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដោយមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងមានវិវាទរឿងដីធ្លីជាមួយប្រជាពលរដ្ឋនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post