header ads

Sponsor

ក្រចេះ៖ បុរសវ័យ៤៧ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីត្រូវស្ត្រីម្នាក់ ប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បានសម្រេចរហូតដល់៣ដង ខណៈជនរងគ្រោះទៅឃ្វាលក្របីនៅឯព្រៃ។

ជនសង្ស័យក្នុងករណីរំលោភសេពសន្ទវៈខាងលើនេះឈ្មោះ ហាក់ រ៉ុន អាយុ៤៧ឆ្នាំ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកស្រី្តរងគ្រោះគ្រោះឈ្មោះ ស.គ.ល អាយុ៤៤ឆ្នាំ ររស់នៅភូមិឃុំខាងលើជាមួយគ្នា។

យោងតាមពាក្យបណ្ដឹងស្រ្តីរងគ្រោះ បានឲ្យដឹងថា ករណីរំលោភខាងលើនេះ កើតឡើងតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៩ មីនា បានសម្រេច៣ដង ក្នុងពេលដែលជនរងគ្រោះទៅឃ្វាលក្របីនៅឯព្រៃ។

ពាក្យបណ្ដឹងជនរងគ្រោះ បន្តថា រំលោភលើកទី១ និង​ទី2 ជនរងគ្រោះ បានប្រាប់ជនសង្ស័យថា ឈប់បន្តទៀត បើមិនឈប់ខ្លួន ប្តឹងប៉ូលិស​ហើយ លុះនៅល្ងាចថ្ងៃទី១៩ មីនា ​ជនសង្ស័យបន្តរំលោភម្តងទៀត បានសម្រេច ទើបជនរងគ្រោះរត់មកប៉ុស្តិ៍​នគរបាលរដ្ឋបាលវឌ្ឍនៈដាក់ពាក្យបណ្តឹងតែម្ដង។

ក្រោយពីទទួលបានបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍​វឌ្ឍនៈ ចុះទៅឃាត់ខ្លួនជនសង្ស័យ បច្ចុប្បន្នកំពុ​ងឃុំខ្លួន​បណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកសំបូរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post