header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានបាញ់ចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកដំណើរតាមផ្លូវលេខ២៧៦ កែង១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមិនទាន់ដឹងមូលហេតុ។

តាមសម្ដីសាក្សី និងសមត្ថកិច្ចនៅកន្លែងកើតហេតុ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស២នាក់ ជិះម៉ូតូ១គ្រឿង លុះពេលជិះមកដល់ចំណុចខាងលើ ក៏បាញ់ចំនួន២គ្រាប់តែម្តង មុនពេលគេចខ្លួនទៅបាត់។ ចំពោះហេតុការណ៍បាញ់បោះខាងលើនេះ គ្មាននរណាដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះឡើយ មិនដឹងថា តើជនសង្ស័យខឹងនរណា ឬមានជម្លោះជាមួយនរណានោះទេ។

បើតាមសាក្សីដដែល ក្រោយពេលបាញ់នោះ ក៏លេចមុខជនសង្ស័យផ្សេងទៀត បើកម៉ូតូមកដល់កន្លែងកើតហេតុវិញ ប្រុងរើសសំបកកាទូស ប៉ុន្តែដោយសារឃើញសមត្ថកិច្ចទៅដល់ ក៏គេចខ្លួនតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងបាញ់ និងបានត្រឹមរើសសំបកាទូសកាំភ្លើង ដើម្បីទុកធ្វើជាភស្តុតាងប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post