header ads

Sponsor

កណ្តាលៈ ក្រុមចោរ៣នាក់ ចូល​លួចព្រះពុទ្ធ​បដិមាធ្វើ​ពីស្ពាន់ នៅ​​វត្តព្រែកហូរ ស្ថិត​ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចាប់បានហើយ កាលពី​រសៀលថ្ងៃទី២៩ ខែមី​នា ឆ្នាំ២០១៩ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពួកគេធ្វើសកម្មភាពលួច កាលពី​២ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩។

ស្នងការខេត្តកណ្តាលលោក អ៊ាវ ចំរើន បានប្រាប់តាម Whatapp ឲ្យដឹងថា ជនសង្ស័យទី​១ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ទី២ ឈ្មោះ រុន សុភាព ហៅ ភើម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ទី៣ ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ វត្ថុតាងចាប់យក៖ រូបព្រះពុទ្ធ​បដិមា(ធ្វើ​ពីស្ពាន់)២៦អង្គ។

លោកស្នងការ បានបញ្ជាក់ថា មុនពេលកើ​តហេតុ គណៈ​កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោមបល្ល័ងព្រះជាយូរមកហើ​យ មិនដែលមានការបាត់បង់ឡើ​យ លុះដល់ថ្ងៃទី២៨ មីនា ២០១៩ វេលាម៉ោង៧យប់​ ស្រាប់តែឃើ​ញឈ្មោះ ខូវ ម៉េងហាក់ ហៅ សាក់ បានយករូបបដិមា ចំនួន២៦អង្គ ដូចបានចាប់យកខាងលើ មកប្រគល់ឲ្យ ឈ្មោះ មឿន វាសនា ជាកូនសិស្សលោកទើ​បដឹងថា មានការបាត់រូបបដិមា ហើ​យគណៈកម្មការ បានរាយការណ៍ជូនសមត្ថកិច្ច ដើ​ម្បីចុះធ្វើ​ការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ។

តាមចម្លើយសារភាពរបស់ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន ៣លើក លើកទី១ ៖ កាលពីថ្ងៃមិនចាំខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១ទៀបភ្លឺ ដោយខ្លួន និងឈ្មោះ រុន សុភាព បាននាំគ្នាទៅធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ កន្លែងទុកព្រះពុទ្ធរូបបដិមា ស្ថិតនៅក្នុង វត្តព្រែកហូរ (សង្កាត់ព្រែកហូរ) បានលួចយកព្រះពុទ្ធរូបបដិមា៩អង្គ (មានតូច មានធំ) និងយកទៅលក់ឲ្យឈ្មោះ លីន ចំនួន២អង្គ ដែល មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំនួនទឹកប្រាក់ ៦០ដុលា្លរ។

លើកទី២ ៖ មិនចាំថ្ងៃ​ក្នុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននាំគ្នាទៅលួចព្រះពុទ្ធរូប ចំនួន ២៦អង្គ យកទៅទុកនៅផ្ទះឈ្មោះ អេង សុភ័ក្រ។

លើកទី ៣ ៖ មិនចាំថ្ងៃ​ក្នុងខែមីនា ឆ្នាំ២០១៩ដូចគ្នា វេលាម៉ោង១ទៀបភ្លឺទៀត ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ រុណ សុភាព ហៅ ភឹម បាននាំគ្នាទៅលួចម្ដងទៀត ប៉ុន្តែពេលនោះ ក៏ត្រូវព្រះពុទ្ធរូប បដិមា ជ្រុះលាន់ស្នូរសំឡេងឮខ្លាំង ក៏នាំគ្នារត់ចែកផ្លូវគ្នារៀងៗខ្លួន លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ បានយកព្រះពុទ្ធរូបចំនួន២៦អង្គមកប្រគល់ឲ្យកូនសិស្សលោកទុកវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន​សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post